ទីបំផុតជនជាតិចិនតៃវ៉ាន់២នាក់ ដែលផលិតវីដេអូចាប់បង្ខាំងខុសពីការពិត នៅខេត្តព្រះសីហនុ ចេតនាញុះញង់ បង្ករផលប៉ះពាល់ដល់សន្ដិសុខនិងភាពវឹកវរនៅក្នុងសង្គមនោះត្រូវបានចាប់ខ្លួនហើយ

0

ខេត្តព្រះសីហនុ៖នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ស្នងការនគរបាលខេត្តព្រះសីហនុបានធ្វើសន្និសីទ សារព័ត៌មាន បង្ហាញមុខជនជាតិចិនតៃវ៉ាន់២នាក់ ដែលផលិតវីដេអូចាប់បង្ខាំងខុសពីការពិត នៅខេត្តព្រះសីហនុ មានចេតនាញុះញង់ធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងភាពវឹកវរនៅក្នុងសង្គម។

លោក គួច ចំរើន បានឲ្យដឹងថា ជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់នេះ បានធ្វើដំណើរចូលមកប្រទេស កម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ និងបានផលិតវីដេអូចាប់បង្ខាំង ហើយបង្ហោះនៅលើបណ្ដាញ សង្គម របស់ខ្លួន ដើម្បីទាក់ទាញអ្នកចូលទស្សនា និងដើម្បីផលប្រយោជន៍លក់ដូរផលិតផលនៅប្រទេសរបស់ខ្លួន។យោងតាមការសួរចម្លើយ ជនសង្ស័យទាំងពីរនាក់នេះ បានអះអាងថា ដើមឡើយនៅពេលពួកគេមកដល់ ប្រទេស កម្ពុជា គ្រោងផលិតវីដេអូនេះនៅរាជធានីភ្នំពេញ ប៉ុន្ដែអគារដែលពួកគេគ្រោងនិងផលិតវិដេអូនោះមិន ស្របក្នុង ការថតវីដេ អូរឡើយ ទើបប្ដូរទីតាំងមកខេត្តព្រះសីហនុវិញ។

ក្រោយមកដល់ខេត្តព្រះសីហនុ ពួកគាត់បានទៅអគារមួយកន្លែងនៅម្ដុំឆ្នេរអូរត្រេះ ហើយរៀបចំថតជាវី ដេអូ និងឡាយផ្ទាល់នៅលើបណ្ដាញសង្គមដោយប្រឌិតថា រូបគេត្រូវបានគេចាប់បង្ខាំង និងធ្វើទារុណកម្មប៉ុន្ដែរូប គេលួចរត់ចេញមកក្រៅបាន។ បន្ទាប់ពីឃើញវីដេអូបែបនេះ លោកបានបញ្ជាកម្លាំងជំនាញធ្វើការស្រាវជ្រាវ បន្ទាន់ភ្លាមៗ។

លោក គួច ចំរើន បានបន្ថែមថា បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងជំនាញក្រោមការ បញ្ជាពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា កំណត់បានទីតាំងរបស់ពួកគេស្នាក់នៅ ហើយឈានដល់ការ ចាប់ខ្លួ នតែម្ដង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ។ លោកបានបញ្ជាក់ថា បើតាមផែនការរបស់ពួកគេ ក្រោយសម្ដែងរួចនៅខេត្តព្រះសីហនុ ពួកគេគ្រោងទៅខេត្តសៀមរាបបន្ដទៀត ប៉ុន្ដែមិនទាន់បានទៅផង ក៏ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង។ក្នុងន័យនេះ លោក គួច ចំរើន បានគូសបញ្ជាក់ថា តាមរយៈវីដេអូ ដែលពួកគេសម្ដែងចាប់បង្ខាំងនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងមុខមាត់ប្រទេសកម្ពុជា ពិសេសនៅក្នុងប្រទេសកម្ពុជាតែម្ដង ខណៈដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរ កំពុងដើរកម្សាន្ដ និងរស់នៅ ប្រកប ដោយសុវត្ថិភាព ក្រោមម្លប់នៃសុខសន្ដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោក គួច ចំរើន ក៏បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលកំពុង ដើរលេងកម្សាន្ដ ឬបម្រុងមកកម្សាន្ដនៅប្រទេសកម្ពុជា ពិសេសខេត្តព្រះសីហនុ សូមកុំមានការព្រួយបារម្ភ ពោលសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពត្រូវបានធានាយ៉ាងល្អប្រសើរ ហើយអាចដើរលេងកម្សាន្ដ ដោយគ្មានការភ័យខ្លាចអ្វីឡើយ។ ក្នុងនោះលោក អភិបាលខេត្តព្រះសីហនុក៏បានអំពាវនាវផងដែរដល់ អ្នកសារព័ត៌មាន ត្រូវចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសន្ដិសុខ សណ្ដាប់ធ្នាប់ នៅក្នុងប្រទេសកម្ពុជាឲ្យបានទាំងអស់គ្នា ពោលត្រូវចូលរួមផ្សព្វផ្សាយនូវអ្វីដែលជាគោល ដៅទេសចរណ៍ ទៅកាន់មជ្ឍដ្ឋានជាតិ និងអន្ដរជាតិ សំដៅទាក់ទាញភ្ញៀវទេសចរដើម្បីចូលមកកម្សាន្ដ។

ដោយឡែក ចំពោះវិធានការផ្លូវ​ច្បាប់ជនសង្ស័យជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់នេះ ត្រូវបានលោក គួច ចំរើន អះអាងថា នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ដោយបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាម ច្បាប់របស់កម្ពុជា រួចទើបបណ្ដេញចេញទៅកាន់ប្រទេសដើមវិញ៕

នាគសមុទ្រ