ជនជាតិចិន(តៃវ៉ាន់)២នាក់ដែលផលិតវីដេអូចាប់បង្ខាំងខុសពីការពិតនោះ ត្រូវបានសាលាដំបូង ខេត្តព្រះសីហនុសម្រេចដាក់ពន្ធនាគារក្នុងម្នាក់ៗ២ឆ្នាំនិងពិន័យពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន៤លានរៀល

0

ខេត្តព្រះសីហនុ៖សាលាដំបូងខេត្តព្រះសីហនុ បានបើកសវនាការជាសាធារណៈ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ដើម្បីជំនុំជម្រះលើសំណុំរឿងជនជាតិតៃវ៉ាន់ចំនួន០២នាក់ខាងលើ ទៅតាមនីតិវិធីច្បាប់ហើយបានប្រកាសសាល ក្រមលេខ ៩៩/១៤ “ឋ-ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយសម្រេចផ្តន្ទាទោសឈ្មោះ CHENNENG,CHÙN ភេទ ប្រុសអាយុ៣១ឆ្នាំ ជនជាតិចិន(តៃវ៉ាន់) និងឈ្មោះ LU SUHSIEN ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន(តៃវ៉ាន់)ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤លានរៀល ពីបទញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុខេត្តព្រះ សីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕

នាគសមុទ្រ