ឯកគឹម ឆៃ​ហៀ​ង អភិបាកឧត្តមលរង​ខេត្តសៀមរាប​ចុះ​ពិនិត្យ​ឈើ​ដែល​ជនល្មើស​កាត់​បំផ្លាញ ដឹកជញ្ជូន​យកមក​លាក់ទុក​ក្នុង​ដែន​ជំរក​សត្វព្រៃ​បឹង​ពែរ​

0

​ ​សៀមរាប ៖ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ឯកឧត្តម គឹម ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប និង លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​ដឹកនាំ​កំលាំង​មន្ត្រី​បរិស្ថាន​ដែន​ជំរក​សត្វព្រៃ​បឹង​ពែរ ចុះទៅពិនិត្យ​ឈើ​ដែល​ជនល្មើស​បាន​កាប់បំផ្លាញ នឹង​ដឹកជញ្ជូន​យកមក​ស្តុ​ប​លាក់ទុក​នៅ​ចំណុច​ត្រាច​ទេ ក្នុងភូមិ​សាស្ត្រ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង​ចំនួន​១៨៤​ដុំ​ជា​ប្រភេទ​ឈើ​ច​ក្រំ​រងចាំ​ដល់ពេល​ទឹក​ស្រក​និង​ដឹកជញ្ជូន​បន្ត​មក​លក់​ឲ្យ​ក្រុម​សិប្បកម្ម​កែរ​ឆ្នៃ​ក្នុងស្រុក​ជីក្រែង​។​News .Still003
​តាម​ប្រភពព័ត៌មាន​ពី​លោក គង់ សុគន្ធា ប្រធាន​ស្នាក់ការ​បរិស្ថាន​ខ្វាវ​បាន​ឲ្យ​ដឹងថា​៖ ឈើ​ទាំងអស់នេះ​ភាគច្រើន​ដឹកជញ្ជូន​ចេញពី​ទឹកដី​ខេត្តព្រះវិហារ ឆ្លងកាត់​តំបន់​បឹង​ពែរ សៀមរាប​។ លោក​បាន​បន្តទៀតថា កាលពី​ថ្ងៃទី​០៦​ខែតុលា​ឆ្នាំ​២០១៤​កន្លងទៅ កំលាំង​របស់លោក​បាន​ចុះ​ល្បាត ហើយ​បានឃើញ​ជនល្មើស​ដឹកឈើ​យកមក​ស្តុ​ប​លាក់ទុក​ក្នុង​តំបន់ ហើយ​លោក​បាន​រាយ​ការ​ណ៏​ជូន​លោកនាយក​ដែន លោកនាយក​ដែន​ក៏បាន​រាយ​ការជូន​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​ផងដែរ​។News .Still004
​នៅ​ថ្ងៃទី​០៩​ខែតុលា​ឆ្នាំ​២០១៤ លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ដឹកនាំ​កំលាំង​ចុះ​ផ្ទាល់​មក​ធ្វើការ​រាប់​ចំនួន​ឈើ នឹងធ្វើ​កំណត់ហេតុ​ដកហូត​ឈើ​របស់​ជនល្មើស​ដែល​រក្សាទុក​នៅ​កន្លែង​ដ៏​ដែល​រង់ចាំ​ទឹក​ស្រក់ នឹង​ដឹកជញ្ជូន​យកមក​រក្សាទុក​នូវ​ស្នាក់ការ​បរិស្ថាន​ស្រោង​។​
​រហូតមកដល់​ថ្ងៃទី​១៦​តុលា​នេះ ឯក​ឧ​ត្ត គឹម ឆៃ​ហៀ​ង អភិបាលរង​ខេត្ត ទទួលបន្ទុក​បរិស្ថាន នឹង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​ចុះមកNews .Still005

ពិនិត្យ​ផ្ទាល់ ហើយ​លោក​បាន​សំណូមពរ​ឲ្យ​លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ចាត់​កំលាំង​មន្ត្រី​ក្នុង​ដែន​យាមកាម​ឲ្យ​បាន​តឹងរឹង ខ្លាច​ជនល្មើស​លួច​ដឹកជញ្ជូន​ទៅ​លាក់​កន្លែង​ផ្សេងទៀត ព្រោះ​ក្នុង​ពេលនេះ​យើង​មិនទាន់​អាច​ដឹកជញ្ជូន​បានទេ​។ ក្រោយពី​ការត្រួតពិនិត្យ​ឈើ​រួច​លោក​ភួង លី​ណា​ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត​បាន​នាំ​ឯកឧត្តម​គឹម ឆៃ​ហៀ​ង​ទៅ​មើល​ប្រាសាទបុរាណ​បឹង​សរសរ​វៀច និង វត្ត ព្រះ​វិ​ហ៊ា​រដែ​ល​ប្រជាពលរដ្ឋ​បាន​កសាង​ក្នុង​តំបន់​នោះ​ផងដែរ​។​News .Still003
ក្នុងពេល​ចុះ​ល្បាត​ពិនិត្យ​ព្រៃ​ក្នុង​តំបន់​បឹង​ពែរ​ក្នុង​ថ្ងៃនោះ កំលាំង​យើង​បាន​ជួបប្រទះ​ជនល្មើស​លួច​ដឹកឈើ​ចេញពី​ក្នុង​តំបន់​ចំនួន​០២​រទេះ​ជា​ប្រភេទ​ឈើ​កកោះ ពេលនោះ​កំលាំង​យើង​បាន​ចាប់បញ្ជូន​យកមក​រក្សាទុក​នៅ​ស្នាក់ការ​បរិស្ថាន​ស្រោង​។​រីឯ​រទេះ និង គោ​មន្ត្រី​បរិស្ថាន​ឲ្យ​ម្ចាស់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ប្រព្រឹត្ត​បទល្មើស​ដឹកជញ្ជូន​ឈើ​ក្នុង​តំបន់​បន្តទៀត ។​(​)