កំពង់ធំ÷ ករណីបប្រទះឃេីញមនុស្សលង់ទឹកស្លាប់ម្នាក់ យោងព័ត៌មានទទួលបាន ពីបងប្អូនប្រជាពលរដ្ឋឈ្មោះ វឿន ភេទប្រុស មុខរបរលក់សំបុត្រឡានក្រុងជាប់គល់ស្ពានកំពង់ធំ មូលហេតុ បឋមសង្ស័យរអិលជេីងធ្លាក់ចូលទឹក(ចុះលុបមុខឬងូតទឹក)។
នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៤:០០នាទី ត្រង់ចំណុចក្នុងទឹកស្ទឹងសែន
ជាប់គល់ស្ពានកំពង់ធំ ស្ថិតនៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានមនុស្សលង់ទឹកស្លាប់ម្នាក់។
តាមប្រភពពីសមត្ថកិច្ចលោកវរៈសេនីយ៍ឯក គឹម សុខមករា អធិការក្រុងស្ទឹងសែន បានបញ្ជាក់ថា សពឈ្មោះ ឃុត ម៉ៅ ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅភូមិបឹង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ តាមលក្ខណៈបច្ចេកទេសខខេត្ត/ក្រុង ប៉ុស្តិ៍នគរបាលកំពង់ក្របៅ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យ ដឹកនាំដោយលោក ពៅ សម្បូរណ៍ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះទៅពិនិត្យកន្លែងកេីកេីតហេតុ ការពិនិត្យសាកសព(ផ្នែកក្បាល ដងខ្លួន អអវយវៈ) ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡេីយ។
ចំពោះវត្ថុតាំងមានបន្សល់ទុក ក្រម៉ាក្រឡាការ៉ូ ពណ៌ក្រហម នៅមាត់ស្ទឹងសែន មូលហេតុ បឋមសង្ស័យរអិលជេីងធ្លាក់ចូលទឹក(ចុះលុបមុខឬងូតទឹក) ចំពោះសពត្រូវបានប្រគល់ឱ្យសាច់ញ្ញាតិ និងធ្វេីបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា។ អត្ថបទលោក ធូ កែវមុន្នី