ឯកឧត្ដមអ៊ុំរា ត្រី អញ្ជើញចុះសួរសុខទុក្ខនិងនាំយកសម្ភារថវិកាជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យនៅក្រុងសិរីសោភ៏ណ

0

បន្ទាយមានជ័យ៖គ្រួសាររងគ្រោះភ្លើងឆេះផ្ទះ ២គ្រួសារ កាលពីម៉ោង២៤យប់ឈានចូលថ្ងៃទី១៧ កុម្ភ: ២០២៤ស្ថិតនៅភូមិ តារាងបាល់នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវបានឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារ ដឹកនាំអាជ្ញាធរគ្រប់ថ្នាក់ អញ្ជើញចុះសួរសុខទុក្ខនិងនាំយកសម្ភារថវិកាជូនគ្រួសាររងគ្រោះនាព្រឹកថ្ងៃទី១៧ កុម្ភះ២០២៤។

ក៍មានវត្តមានរួមដំណើរ ដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុង សិរីសោភ័ណ លោក នួន ស៊ីណា ប្រធានមន្ទីការងារខេត្ត លោកស៊ឺ ហៀក ចៅសង្កាត់កំពង់ស្វាយ ភូមិ កងកម្លាំង និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យផងដែរ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសាខាកាកបាទក្រហមខេត្ត បាននាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចកិត្តិព្រទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះភ្លើងឆេះផ្ទះ ០២គ្រួសារខាងលើ ព្រមទាំងណែនាំដល់បងប្អូនពលរដ្ឋជិតខាងត្រូវប្រុងប្រយ័ត្នជានិច្ច ចំពោះការប្រើប្រាស់អគ្គីសនីការដាំស្លដោយប្រើហ្គាស់ ក្នុងគ្រួសារនីមួយៗ វាចាកអគ្គីភ័យកើតឡើងជោយថាហេតុ។

បញ្ជាក់ថាអំណោយបានផ្ដល់ជូន ក្នុងមួយគ្រួសារទទួលបានអង្ករ២៥ គីឡូក្រាម តង់ផ្លាស្ទេច ១ផ្ទាំង ត្រីខ ១០ កំប៉ុង មី១កេស ទឹកសុីអុីវ ០៣ដប មុង១ ភួយ១ សារុង១ ក្រមា ០១ អាវយឺត ២ ប្លាស្ទិក ១ផ្ទាំង កន្ទេលជ័រ០១ ឆ្នាំង២ ចាន ៥ ស្លាបព្រា ០៥ ធុងទឹកជ័រចំណុះ ៦០លីត្រ ០១ និងថវិកា មួយគ្រួសារ៣០ម៉ឺនរៀល ៕ដោយ៖ឃិន គន្ធា