សៀមរាប: ភ្ញៀវបរទេសម្នាក់ស្លាប់ហេតុការនេះកើតឡើងនៅវេលាម៉ោង១៣:៣០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នៅចំណុចខាងមុខប្រាសាទអង្គរវត្ត ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។
ជនបរទេសដើរដួលស្លាប់ ម្នាក់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនបរទេសមាន ឈ្មោះ DROZDZ JACEK WOJCIECH ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិប៉ូឡូញ កាន់លិខិតឆ្លងដែនលេខEK5085530 ជាភ្ញៀវទេសចរណ៍ ស្នាក់នៅសណ្ឋាគារAmber Angkor Villa Hotel &Spa នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
សមត្ថកិច្ចបន្តថា តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងគ្រូពេទ្យអមតុលាការសន្និដ្ឋានថាស្លាប់ដោយសារស្ទះសសៃឈាមបេះដូង។
បច្ចុប្បន្ន សាកសពបញ្ជូនទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ រង់ចាំការសម្រេចពីស្ថានទូត និងក្រុមគ្រួសារ ៕