ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានធ្វើអោយមានការចោមរោមឈរមើលពីប្រជាពលរដ្ឋ ខណៈពេលដែលប្ដីប្រពន្ធ២នាក់ឈ្លោះប្រកែកគ្នាឈានដល់ការទាញកាំបិតបុ័ងតោដេញកាប់គ្នា ហើយពេលដែលគណៈបញ្ជាការខណ្ឌ៧មករាចុះជួយឃាត់ថែមទាំងទាញកាំបិតបុ័ងតោរកកាប់ គណៈបញ្ជាការថែមទៀត។
ដែលហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៥ខែមិនាឆ្នាំ២០១៤ តាមបណ្ដោយផ្លូវ១៣៤ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
តាមប្រភពព័ត៌មានពីគណៈបញ្ជាការខណ្ឌដែលចុះទៅឃាត់ប្ដីប្រពន្ធដែលឈ្លោះគ្នានេះបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានជិះល្បាតតាមគោលដៅផ្សេងៗ ខណៈនោះក៏បានឃើញប្ដីប្រពន្ធ២នាក់កំពុងតែឈ្លោះគ្នាយ៉ាងខ្លាំងមិនត្រឹមតែប៉ុណ្ណោះក៏បុរសជាប្ដីទាញកាំបិតបុ័ងតោដេញកាប់ប្រពន្ធថែមទៀត ខណៈក្នុងនាមពួកគាត់ជាគណៈបញ្ជាការខណ្ឌ ឃើញ បែបនេះគាត់ក៏បានចូលទៅឃាត់ប្ដីប្រពន្ធនោះដោយមិននឹកស្មានថា ប្ដីប្រពន្ធនោះមិនស្ដាប់ពួកគាត់ ថែមទាំងរកទាញកាំបិតបុ័ងតោដែលបុរសជាប្ដីកាន់នៅក្នុងដៃនោះរកកាប់ពួកគាត់ដែលជាគណៈ បញ្ជាការដែលមកជួយអន្តរាគមន៍ថែមទៀត។
ទាក់ទិននិងករណីខាងលើនេះទាន់មានការបញ្ជាក់មូលហេតុពីប្ដីប្រពន្ធដែលឈ្លោះគ្នាខាងលើនេះនៅឡើយទេ។ក្រោយកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍មិត្តភាពបានចុះមកដល់កន្លែងកើតដើម្បី សម្របសម្រួលដល់គណៈបញ្ជាការខណ្ឌរួមទាំងប្ដីប្រពន្ធខាងលើនេះអោយរង់ចាំដល់ស្អែកចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕