ខេត្តកំពត៖ ដោយយោងតាមសំណូមពរ ក៏ដូចជាការផ្តល់មតិជាច្រើនពីសំណាក់មហាជន ពាក់ព័ន្ធនឹងស្លាកសញ្ញាលំណត់ល្បឿនមានទំហំតូចមើលមិនច្បាស់នោះ ខណ:នេះស្នងការដ្ឋាននគរបាលខេត្តកំពតនឹងដំឡើងស្លាកសញ្ញាកំណត់ល្បឿនដែលមានទំហំធំសម្រាប់អោយអ្នកដំណើរងាយស្រួុលមើលឃើញយ៉ាងជាក់ច្បាស់។
ពាក់ព័ន្ធនឹងដាក់ស្លាកសញ្ញាកំណត់ល្បឿនខាងលើ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអោយដឹងនៅព្រឹកថ្ងៃទី18 ខែកុម្ភ: ឆ្នាំ2024នេះថា ផ្ទាំងស្លាកសញ្ញាកំណត់ល្បឿនដែលនឹងយកទៅដាក់នោះមានទំហំ 1,50m*1,50m មានចំនួុន3ផ្ទាំង សម្រាប់ដាក់បង្ហាញចាប់ពីព្រំប្រទល់នរាយណ៍ស្រុកឈូករហូតដល់ក្លោងទ្វារចូលក្រុងនៃខេត្តកំពត ដែលមានចម្ងាយ50km។
លោកស្នងការបានបញ្ជាក់ទៀតថា ទីតាំងដាក់ស្លាកសញ្ញាត្រូវបានដាក់បីទីតាំង គោងដៅទី1,(ចន្លោះគីឡូម៉ែត្រ98-99)ស្ថិតក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត, គោលដៅទី2(ចន្លោះគីឡូម៉ែត្រលេខ116-117)ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត និងគោលដៅទី3(ចន្លោះគីឡូម៉ែត្រលេខ132-133)ស្ថិតក្នុងភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។
លោកស្នងការបានបន្ថែមថា ចំពោះការបាញ់ល្បឿន លោកបានណែនាំដល់មន្ត្រីអនុវត្តន៍ច្បាប់ដោយមិនតម្រូវអោយមានការលួុចឆ្មក់នៅក្នុងរថយន្តឬពួុនលបបាញ់ល្បឿននៅតាមគម្ពោតព្រៃនោះឡើយ ហើយបើមានករណីបែបនេះ សូមមហាជនឬអ្នកដំណើរថតដើម្បីលោកមានវិធានការ អនុវត្តន៍វិន័យកងកម្លាំងនគរបាលជាតិដល់បុគ្គលដែលប្រព្រឹត្តខុស។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកធ្វើដំណើរ មេត្តាចូលរួុមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ការគោរពច្បាប់គឺដើម្បីខ្លួុនយើង ក្រុមគ្រួុសារយើងនិងសង្គមជាតិយើង។ដើម្បីអោយប្រទេសយើងមានសណ្តាប់ធ្លាប់ល្អ កាត់បន្ថយអត្រាគ្រោះថ្នាក់ផ្សេងៗ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍៕ សេង ណារិទ្ធ