កំពង់ធំ÷ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤
លោកស្រី ប៉ែន ណារ៉េន នាយសង្កាត់ជលផលស្រុកសណ្ដាន់ដឹកនាំកម្លាំងចម្រុះ បានចុះត្រូតពិនិត្យបង្រ្កាបបទល្មើសនេសាទនៅចំណុចតាមដងស្ទឹង ស្ថិតក្នុងភូមិសាស្ត្រភូមិព្រេន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
លោកស្រីនាយសង្កាត់រដ្ឋបាលជលផលសណ្តាន់ ត្រូវតែអនុវត្តការបង្ក្រាប់បទល្មើសនេសាទ ដើម្បីការពារធនធានជលផលអោយនៅគង់វង្សយូអង្វែង មាននិរន្តរភាព និងសំបូរឡើងវិញ និងពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល។ ជាមួយការបង្ក្រាប មន្ត្រីជំនាញជលផលសូមអំពាវនាវដល់បងប្អូនប្រជានេសាទអោយបញ្ឈប់ជាបន្ទាន់ ការនេសាទប្រើឧបករណ៍ឆក់ត្រីនេះ ព្រោះជាឧបករណ៍ដែលបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ធ្វើអោយមហន្តរាយធនធានជលផល និងគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯងទៀតផង៕ អត្ថបទលោក ធូ កែវមុន្នី