ខេត្តសៀមរាប៖ បុរសម្នាក់បំរើការងារនៅអង្គការដំណក់ទឹកត្រូវបានឃាតករមិនស្គាល់អត្តសញ្ញាណវាយសម្លាប់រុំកន្ទេលយកទៅបណ្តែតទឹកស្ទឹងសៀមរាប ហើយត្រូវបានគេប្រទះ
ឃើញ និង មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ខែតុលា ស្ថិតនៅចំនុចស្ពានវត្តអារញ្ញ ក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។
តាមប្រភព ពីអ្នកបង់សំណាញ់បានឲ្យដឹងថា ជារៀងរាល់ថ្ងៃគាត់បានបង់ត្រីនៅស្ពាន
អារញ្ញជាធម្មតា ប៉ុន្តែថ្ងៃនេះស្រាប់តែមានឃើញកន្ទេលមួយដុំធំ ហើយគាត់មានការសង្ស័យក៏
នាំគ្នាយកឈើចាក់មើលស្មានតែវត្ថុអ្វីផ្សេងដែលគេបោះចោល ពេលនោះពួកគាត់នាំគ្នាទាញ
យកមកខាងស្រាប់តែឃើញសាកសពមនុស្ស ហើយពួកគាត់ក៏រាយការទៅឲ្យសមត្ថកិច្ចតែ
ម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានឃាតករមិនស្គាល់អត្តសញ្ញាណវាយសម្លាប់រុំកន្ទេលយកទៅបណ្តែតទឹកស្ទឹងសៀមរាបនោះមានឈ្មោះ វ៉ាន់ វីរៈ ភេទប្រុស
អាយុ២៧ឆ្នាំ មុខរបរជាបុគ្គលិកនៃអង្គការដំណក់ទឹក រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង
សៀមរាប។ សមត្ថកិច្ចបន្តថា ទ្រព្យសម្បត្តិរបស់ជនរងគ្រោះដែលបាត់បង់រួមមានៈទូរស័ព្ទដៃ
ម៉ាកសាំសុងមួយគ្រឿង,ទូរស័ព្ទណូគាមួយគ្រឿង,ម៉ូតូសង់សេ១២៥ពណ៌ខ្មៅមួយគ្រឿង,និង
ឯកសារមួយចំនួន នេះបើតាមការអះអាងរបស់សាច់ញាតិ ហើយជនរងគ្រោះបានបាត់ដំ
ណឹងពីផ្ទះកាលពីល្ងាចថ្ងៃទី១៤ខែតុលាម្លេះ។សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា នៅលើដង
ខ្លួនរបស់សាកសពមានស្លាកស្នាមត្រង់កញ្ចឹងក,ក្បាល,និងដើមទ្រូងហើយត្រូវបានគេរុំកន្ទេល
យកមកផ្លុងចោលតាមមាត់ស្ទឹង។បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវមុខសញ្ញាករណីមនុស្សឃាតនេះយ៉ាងយកចិត្តទុកដាក់ រីឯសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ
តាមប្រពៃណី៕




































