ដោយ៖ឃិន គន្ធា
បន្ទាយមានជ័យ៖ សូមឲ្យស្ត្រីដែលមានផ្ទៃពោះទៅពិនិត្យសុខភាពយ៉ាងតិចបួនដង តាមពេលវេលាកំណតក្រោយពេលសម្រាល សុំឲ្យស្ត្រី ដែលជាមាតាទៅពិនិត្យសុខភាព យកទារកទៅចាក់វ៉ាក់សាំងបង្ការជំងឺ ១១មុខតាមពេលវេលាកំណត់។ នេះគឺជាខ្លឹមសារនៃសារលិខិតដ៏មានសារៈសំខាន់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន សែនប្រធានកាកបាទក្រហមកម្ពុជានិងជាឥស្សរជនដ៏ឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ក្នុងឱកាសទិវាជាតិ សុខភាពមាតាទារកនិងកុមារនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ក្រោមប្រធានបទ ពង្រឹងគុណភាពសេវា ទាំសុខភាពមាតាទារកនិងកុមារ ដើម្បីឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលដែលសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យនោះបានប្រារព្ធធ្វើឡើងនៅស្រុកថ្ម ពួក។
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានមានប្រសាសន៍ថា ដើម្បីពង្រឹងថែទាំសុខភាពឆ្ពោះទៅ ដណ្តប់សុខភាពជាសកល ក៏បានគូសបញ្ជាក់ឲ្យឃើញនូវសមត្ថភាពយ៉ាងធំធេង ដែលរាជរដ្ឋាភិបាលនីតិកាលទីប្រាំមួយ ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងរាជរដ្ឋាភិបាលនីតិកាលទីប្រាំពីរ នៃរដ្ឋសភាដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត បាននិងកំពុងបន្តអនុវត្ត នូវគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០១៦ ២០២៥ និងការឆ្លើយតបទៅនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍ជាតិអន្តរជាតិ អាចឆ្លងរីករាលដាលនៃជំងឺកូវីដដប់ប្រាំបួន និងបញ្ហាដទៃទៀតបានយ៉ាងល្អប្រសើរតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីដែលមានផ្ទៃពោះនិងកុមារដែលមានអាយុក្រោម ពីរឆ្នាំកម្មវិធីផ្ដល់អាហារតាមសាលារៀន។
ឯកឧត្ដមបានបន្តថា ការបន្តអភិវឌ្ឍប្រព័ន្ធសុខាភិបាលនិងអភិវឌ្ឍន៍ធនធានមនុស្សវិស័យសុខាភិបាល ឆ្លេីយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទីប្រាំពីរនេះ នឹងនាំទៅដល់ការទទួលបានសេវាថែទាំសុខភាពនិងការព្យាបាលប្រកបដោយគុណភាពជាពិសេសការថែទាំសុខភាព ភាពមាតាទារកនិងកុមារនៅកម្ពុជាក្នុងបរិបទនេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិប្តេជ្ញាចិត្តចូលរួមគាំទ្រនឹងខិតខំបន្តអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់ស្ត្រីក្នុងការថែទាំសុខភាពមុនពេលរៀបការហ្នឹងពេលមានផ្ទៃពោះពេលសម្រាលការថែទាំសុខភាពដល់ កុមារការ ទប់ស្កាត់ជំងឺឆ្លងដូចជាការចម្លងនូវមេរោគអេដស៍សើស្បែកនិងថ្លើមប្រភេទបB ពីម្តាយមកកូនដើម្បីសម្រេចបាននូវគោលដៅក្រោមប្រាំភាគរយ នៅឆ្នាំ២០២៥ខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា ទិវាសុខភាពមាតាទារកនិងកុមារនេះផងដែរសាខាកាកបាទក្រហមខេត្ត បានចែកជូននូវ អំណោយមនុស្សធម៍ដល់ស្ត្រីដែលមានផ្ទៃពោះទារកកុមារតូចតូចចំនួន៤០នាក់ ម្នាក់ៗទទួលបាន មីជាតជាតិមួយកេស ត្រីខដប់កំប៉ុង ទឹកដោះគោឆៅមួយឡូត៍ ទឹកសណ្តែកមួយយួរ នំប្រៃមួយថង់ ទឹកដោះគោខាប់ពីរកំប៉ុង កន្សែងពោះគោធំចំនួនមួយ សាប៊ូកក់សក់កូនង៉ា១ ម្សៅលាប១ដប់ និងថវិកាមួយចំនួន។