ខេត្តព្រះសីហនុ៖.នៅកំពង់ផៃអន្ដរៈជាតិខេត្តព្រះសិហនុនាព្រឹកវេលាម៉ោង០៩និង០០នាទីថ្ងែទី២២ខែកុម្ភៈឆ្នាំ២០២៤បានទទូលកាចូលចតនាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនូន០២គ្រឿង(មានឧទ្ធម្ភាចក្រ)ដឹកនាំប្រធានប្រតិ ភូ លោក វរនាវីឯក យូណាជីហារ៉ ម៉ាកូតូ មេបញ្ជាការកងពលធំទី០១និងនាវិកសរុបចំនួន៣៧០នាក់។
វត្តមាននាវាខាងលើត្រូវបានទទូលស្វាគមន យ៉ាងកក់ ក្ដៅ បំផុតពីសំណាក់នាយទាហាន នាយទាហាន រងជាច្រើនរូបនែកងពទ័ជើងទឹកមូលដ្ឋានសមុទ្រផងដែរ។ក្នុងអំឡុងចូលចតរយៈពេល០៣ថ្ងៃនេះក៏មានកម្មវិធីការហ្វឹកហ្វឺននាវិក សកម្មភាព តាមសមុទ្រផងដែរ។នាវាកងស្វ័យការពារជើងទឹកជប៉ុន ទី០១ ឈ្មោះ (DDG-172) TV-3521 SHIMAKAZE – ទម្ងន់ផ្ទុក ៤៦៥០តោន- បណ្ដោយ ១៥០ម៉ែត្រ- ទទឹង ១៦.៤ម៉ែត្រ – ជម្រៅទឹក ៤.៨ម៉ែត្រ- នាវិកសរុប ចំនួន ១៥២ នាក់-ដឹកនាំដោយមេបញ្ជាការ លោក វរនាវីទោ កានីម៉ារូ រីយូហៃ។នាវាទី០២ឈ្មោះ DD-114 SUZUNAMI – ទម្ងន់ ៤៦៥០តោន- បណ្ដោយ ១៥១ម៉ែត្រ – ទទឹង ១៧.៤ម៉ែត្រ- ម្រៅទឹក ៥.៣ម៉ែត្រ- នាវិកសរុប ចំនួន ២១៨ នាក់ដឹកនាំដោយ មេបញ្ជាការ លោក វរនាវីទោ គីណូហ្សីតា យូតាកា។នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនូន០២គ្រឿងនេះនិងចាកចេញពីកម្ពុជាវិញនៅថ្ងៃទី២៤ខែ កម្ភៈ ឆ្នាំ២០២៤៕
នាគសមុទ្រ
.