ប្រជាពលរដ្ឋ​រាប់ម៉ឺន​រីករាយ​ជាមួយ​ពិធី​អបអរសាទរ​បុណ្យអុំទូក ខេត្តកំពង់ធំ

0


​កំពង់ធំៈ ពិធីបុណ្យ​អុំទូក គឺជា​បុណ្យជាតិ ត្រូវបាន​រាជរដ្ឋាភិបាល កំណត់​ឲ្យ​មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត​ក្រុមហ៊ុន សហគ្រាស ឈប់សំរាក​ពី​ការងារ និង​គឺជា​ពិធី​បុណ្យជាតិ​ត្រូវបាន​អនុវត្តន៍​តៗ​គ្នា​គ្រប់​ជំនាន់​និង​ជា​ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ​ផងដែរ​។​Image24
​ជាក់ស្តែង​នៅក្នុង​ខេត្តកំពង់ធំ នា​ថ្ងៃទី​១៩ ខែ តុលា ឆ្នាំ ២០១៤​នេះ មាន​ប្រារព្វ​ពិធីបុណ្យ​អុំទូក ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២​នៃ​ស​រដ្ឋសភា ព្រមទាំង​ឯកឧត្តម អ៊ុត សំអន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ ប្រធាន អនុប្រធាន មន្ត្រីរាជការ កងកម្លាំង សិស្សានុសិស្ស ប្រជាពលរដ្ឋ គ្រប់ លំដាប់ មកពី​ទីជិត ទី​ឆ្ងាយ បាន​អញ្ជើញ​មក ចូលរួម​រីករាយ​អបអរ បុណ្យអុំទូក រាប់ម៉ឺន​នាក់ មិនតែប៉ុណ្ណោះ ពិធីបុណ្យ​អុំទូក​នេះ មានការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ទូរទស្សន៍​ខ្សែកាប​អង្គរ ដើម្បី​បំរើ​ដល់​បងប្អូន លោកយាយ លោកតា មីងមា​ដែល​គាត់ ពុំបាន​អញ្ជើញ​មក​ទស្សនា​ផ្ទាល់ នៅក្នុង​ពិធី​ដ៏​អ​ធឹ​ក​អ​ធ័​ម​នេះ មានការ​ប​ញ្ជាំ​ង​ភាពយន្ត និង​ស្តង់​លក់ទំនិញ​សម្រាប់​ជូន​ដល់​ប្រជាពលរដ្ឋ​។​Image19
​ពិធី​ប្រណាំងទូក​នេះ​ថ្ងៃនេះ ត្រូវបាន​ចូលរួម​ប្រកួត​ចំនួន ៩​គូរ ក្នុងនោះ​មាន​ទូក​ចំណុះ​ចំនួន ២២​នាក់ និង​ទូក ចំណុះ ៧៩​នាក់ ពី​កីឡាករ​ចំនួន​៥៤១​នាក់ លទ្ធផល​ដែល​ត្រូវ​បានទទួល​ជ័យលាភី​ថ្ងៃនេះ ទូក​ដែល​ទទួលបាន​លេខ​១​ចំនួន ៦​ទូក នៃ​ឆ្នាំនេះ គឺជា​ទូក​ខ្នាត​អន្តរជាតិ​មានឈ្មោះ​ដូចខាងក្រោម សំរិទ្ធ​សែន​ជ័យ​បារមី​តេ​ជោ​មាស ពាក់​ផ្លាក់លេខ​២ លេខ ទូក​ស្លែង​កង​ជ័យ ពាក់​ស្លាក​លេខ ១៨ ទូក​ស្ទឹងសែន​មានជ័យ ទូក ឡេង​សំណាង​ស្រី​ស​សែន​ជ័យ ទូក​តាអោ​ក​តេ​ជោ​សែន​ជ័យ​បារមី​កំពង់​ស្បូវ ទូក​ពិ​សិទ្ធ​មរកត​លង្កា​តេ​ជោ​សែន​ជ័យ ទូក​លេខ​២ មាន​ទូក​ឈ្មោះ សំ​អូន​សែន​ជ័យ​បារមី​មករា និង ទូក​ព្រះ​ច័ន្ទ​កុមារ​ថេ​រ៉ា​សែន​ជ័យ ចំនែក ទូក​ចំណាត់ថ្នាក់​លេខ ៣ ឈ្មោះ​ទូក សែន​សិរី​បារមី​សំរិទ្ធ​ពេជ្រ និង​ទូក ស​ស្អាត​សែន​ជ័យ​បារមី​បិ​ណ្តី​យ៍​មាន​រិ​ទ្ធ​ព្រមទាំង​ទូក​តេ​ជោ​សែន​ជ័យ ។Image20
​នៅក្នុង​ពិធី​ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២​នៃ​រដ្ឋសភា បាន​មានមតិ​សំណេះសំណាល ផ្តាំ​ផ្ទើ​រ​ដល់ ក្រុម​កីឡាករ ដែល​បាន​ប្រណាំងទូក​នា​ថ្ងៃនេះ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់ពី​កំលាំងចិត្ត​កាយ ក្នុង​ទឹក​ចិត្តជា​អ្នកកីឡា និង​បាន​ដណ្តើមយក​ជ័យជំនះ និង​ឈាន​បន្តទៅ​ប្រឡងប្រណាំង​នៅឯ​ទីក​ក្រុងភ្នំពេញ​ក្នុង​ពិធី​បណ្ដែតប្រទីប ជា​បុណ្យ​ប្រពៃណីជាតិ ដែល​ប្រព្រឹត្តទៅ នៅវេលា​យប់​ថ្ងៃទី ១៤-១៥ កើត និង ១​រោច ខែ​ក​ក្ដិ​ក ភ្ជាប់​នឹង​ពិធីបុណ្យ​អុំទូក ដែល​ប្រព្រឹត្តទៅ នៅពេល​ថ្ងៃ មានកំណើត​ដំណាលគ្នា​នឹង​ពិធី​Image21

អុំទូក ដែល​រីកចម្រើន​នៅក្នុង​សង្គម​ខ្មែរ តាំងពី​សម័យអង្គ​រដែ​រ ។​នៅក្នុង​ឳ​កាស​នោះ​ឯកឧត្តម បណ្ឌិត ងួន ញ៉ិល បាន​ជួយ​គាំទ្រ​ទូក​ចំនួន ៣ និង​បានផ្តល់​អំណោយ​ក្នុង​ការជួសជុល ខោអាវ ការហូបចុក សា​រ៉ុង បច្ច័យ​ប្រគេន​វត្ត ទាំង​៣ ឧបត្ថម្ភ​ថវិកា​កីឡាក ឧបត្ថម្ភ​មី​ក្នុង​ពិធី​សរុប ចំនួន ១៦,១០០,០០០​រៀល ស្មើរ​នឹង ១១,៤២០​ដុល្លា សហរដ្ឋអាមេរិក ។​Image22

 

ឯកឧត្តម បណ្ឌិត​បាន​មានប្រសាសន៍ថា ប្រវត្តិសាស្ត្រ​ខ្មែរ​ដែល​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ បានចេញ​ធ្វើសង្គ្រាម​ជើង​ទឹក​បង្ក្រាប​ជាតិ បរទេស​ចាម ដោយ​ប្រើ​កងទ័ព​ទូក​រំដោះ​ក្រុង​កម្ពុជា ឲ្យ​រួច​ផុតពី​កណ្ដាប់ដៃ​ខ្មាំងសត្រូវ ត្រូវបាន​បុព្វបុរស​ខ្មែរ​ឆ្លាក់​ទុក នៅលើ​ជញ្ជាំង​ប្រាសាទបាយ័ន និង​ប្រាសាទបន្ទាយឆ្មារ ដែលមាន​រូប​ព្រះ​ឆាយា​លក្ខណ៍​នៃ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ទ្រង់​ឈរលើ​នាវាចម្បាំង កាន់​ធ្នូរ​ដំបង អមដោយ​កងទ័ព​យ៉ាងច្រើន​មហិមា បង្ក្រាបបាន​រាល់​សង្គ្រាម​ឈ្លានពាន ដែលមាន​បំណង​ដណ្ដើមយក​នូវ​សម្បត្តិ​ជាតិ ដូនតា​យើង មាន​កងទ័ព​ជាច្រើន​ផ្នែក ពិសេស​គឺ​កងទ័ពជើងទឹក​នេះឯង ។ ដោយ ប៊ុន រដ្ឋាImage26Image35 Image34 Image33 Image29 Image28 Image27Image23