កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យ «មាឃបូជា» ក្រោមអធិបតីភាពឯកឧត្តម យឹម ឆៃលី ឧត្តមទី
ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នៅមណ្ឌលអភិរក្សសួនគ្រញូងនគរបាជ័យ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ក្នុងពិធីនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា និងឯកឧត្តម ខ្លូត ផន អមដំណើរឯកឧត្តម យឹម ឆៃលី និងលោកជំទាវ បានអញ្ជើញប្រគេនទ័យវត្ថុដល់ព្រះសង្ឃ និងបានបួងសួងសុំសេចក្តីសុខ សេចក្តីចំរើនដល់ប្រទេស និងប្រជាជនកម្ពុជា ព្រមទាំងឧទ្ទិសកុសលផលបុណ្យដល់បុព្វរីជនដែលបានចែកស្ថានទៅ សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លាតឃ្លាឡើយ ជាពិសេសសូមសម្បូងសម្រូងដល់ទសបរមី ទេវតាថែរក្សាស្វេដឆ័ត្រចូលមកប្រោះព្រហ្ម សេចក្តីសុខ សេរីសួរស្តីបវរមហាប្រសើរដល់ព្រះករុណាព្រះបាតសម្តេចព្រះបរមនាថនរោត្តម សីហមុន្នី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះវរៈរាជមាតាជាតិខ្មែរ មុន្នីនាថសីហនុ សូមព្រះអង្គទាំងទ្វេរមានព្រះរាជសុខភាពល្អបរិបូរណ៏ ព្រះបញ្ញាញាណវាងវៃ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់កូន ចៅ ចៅតួត របស់ព្រះអង្គ និងសូមទេវតាប្រសិទ្ឋិពរជ័យបវរមហាប្រសើរដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ឋិបណ្ឌិត ព្រមទាំងសម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមទទួលបាននូវសេចក្តីសុខ សេចក្តីចំរើន សេរីសួរស្តី សុខភាពល្អបរិបូរណ៏ ប្រាជ្ញាវាងវៃ ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកត្រើយសុខសន្តិភាព និងសុភមង្គលគ្រប់ប្រការ កុំបីឃ្លាតឃ្លាឡើយ ព្រមទាំងឧទ្ទិសកុសលផលបុណ្យ ជូនចំពោះវិញ្ញាណខ័ន្តបុព្វបុរសខ្មែរ វីរៈយុទ្ឋជន យុទ្ឋនារី ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិ និងភាពសុខសាន្តជូនប្រទេសជាតិ និងប្រជាជនកម្ពុជាផងដែរ ៕






































