ភ្នំពេញ ៖ អ្នកយកព័ត៌មានទូរទស្សន៏ខ្មែរប៉ុស្តលេខ៩ម្នាក់ ពេលដែរចុះទៅយកព៌ត៏មានគ្រោះថ្នាក់ចរាចរមួយនៅចំណុចផ្លូវសហពន្ធ័រុស្ស៊ីនៅមុខសាលាតិចណូ រួចក៏ត្រូវបានបុរសម្នាក់ដែរជាប៉ូលីសក្រសួងមហាផ្ទៃមួយរូបបាន ប្រើហិង្សាទៅលើ អ្នកយកព័ត៌មាននោះបណ្តាលឲ្យរងរបួសហើយមិនត្រឹមតែប៉ុណ្ណោះថែមទាំងយកម៉ាស៊ីនថតទៅបោកចោលទៀត។ ហេតុការណ៏នេះបានកើតឡើង កាលពីវេលាម៉ោង១១យប់ថ្ងៃទី៥ខែមិនាឆ្នាំ ២០១៤ នៅតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ីនៅមុខសាលាតិចណូស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ ទី១ ខណ្ឌទួលគោក ។
គ្រោះថ្នាក់ចរាចរណ៏ដែលកើតឡើងមួយនេះ រហូតក្លាយទៅជាហិង្សាដែលបុរសត្រូវជាប៉ូលីសក្រសួងមហាផ្ទៃ បានធ្វើទៅលើអ្នកយកព័ត៌មានទូរទស្សន៏ខ្មែរប៉ុស្តលេខ៩ម្នាក់ខាងលើក៏ត្រូវ បាននគរបាលខណ្ឌទួលគោគចេញមកអន្តរាគមន៏ឃាត់ខ្លួនមន្ត្រីប៉ូលីសក្រសួងមហាផ្ទៃដែលបង្កហិង្សាយក ទៅកាន់អធិការដ្ឋានខណ្ឌដើម្បីដោះស្រាយ។
ក្នុងនោះក្រុមអ្នកយកព័ត៌មាន បុគ្គលិកទូរទ្សន៏បាយន័និងបុគ្គលិកទូរទស្សន៏CNCខាងលើក៏បានដាក់ពាក្យប្តឹងមន្ត្រីប៉ូលីសក្រសួងមហាផ្ទៃដែលប្រើហិង្សានោះនិងសំណូមពរឱ្យប៉ូលីសខណ្ឌទួលគោកបញ្ជូនសំណុំរឿងនេះទៅតុលាការចាត់ការតាមផ្លូវច្បាប់និងសំណូមពរកុំឱ្យមានការអន្តរាគមន៏ផងដែរពីការរងគ្រោះពីពួកអ្នកមានអំណាចដែរតែងតែប្រើហិង្សាមកលើអ្នកយកព័ត៌មានកន្លងមក ៕