ខេត្តព្រះវិហារ ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានដំណើរការដោយរលូន ដោយមានអង្គបោះឆ្នោត ៣៣៤នាក់

0

ដោយសួន លីណា

ព្រះវិហារ៖ ឯកឧត្តម មាស សុភា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងអង្គបោះឆ្នោតសរុប ៣៣៤រូប មកពីគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ ឆ្នាំ២០២៤ នៅមណ្ឌលបោះឆ្នោតខេត្តព្រះវិហារ សម្រាប់ខេត្តព្រះវិហារ ការិយាល័យលេខ៨០០៤ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ជាសុីមត្បែងមានជ័យ ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។

ការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ មានគណបក្សនយោបាយចំនួន ៤ បានចូលរួមប្រកួតប្រជែង រួមមាន៖ ១.គណបក្សប្រជាជនកម្ពុជា, ២.គណបក្សឆន្ទ:ខ្មែរ , ៣. គណបក្សហ៊្វុនស៊ិនប៉ិច និងទី៤.គណបក្សកម្លាំងជាតិ ។

សូមបញ្ជាក់ជូនថា អង្គបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ គឺមានតែតំណាងរាស្ដ្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងតំណែង (តំណាងប្រជាពលរដ្ឋ) ។

ដោយឡែកសម្រាប់ប្រជាពលរដ្ឋ គឺពុំត្រូវបានអនុញ្ញាតឱ្យចូលរួមបោះឆ្នោតនោះឡេីយ ពោលការបោះឆ្នោតនេះ គឺជាការបោះឆ្នោតអសកល ដែលច្បាប់បានកំណត់អ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្ដ្រ ក្នុងតំណែង និងក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងតំណែងនៅក្របខណ្ឌនៃភូមិភាគនីមួយៗ ៕