ខេត្តកែប: សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលកំពុងដំណើរការនៅទូទាំងប្រទេស ក្នុងនោះបើក្រឡេកមើលអង្គបោះឆ្នោតនៅខេត្តកែបវិញត្រូវបានដំណើរការដោយរលូនខណ:អង្គបោះឆ្នោតទាំង៣២រូប បានមកចូលរួមបោះឆ្នោតគ្រប់ចំនួន។
ចំពោះការបោះឆ្នោតនៅព្រឹកថ្ងៃអាទិត្យទី២៥ ខែកុម្ភ: ឆ្នាំ២០២៤នេះ ក្នុងលទ្ធផលបណ្តោះអាសន្ន គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន៣១សន្លឹកឆ្នោត ខណ:គណបក្សឆន្ទ:ខ្មែរទទួលបាន១សន្លឹកឆ្នោត។ដោយឡែក គណបក្សហ្វ៊ុុន ស៉ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានសន្លឹកឆ្នោតនោះឡើយ។
លោក គី វុទ្ធី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែប បានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៤នេះថា ការិយាល័យបោះឆ្នោតលេខ ៥០០៤ នៃខេត្តកែប បានបញ្ចប់ការបោះឆ្នោតរបស់ខ្លួន នៅវេលាម៉ោង ៧និង៣៥នាទីព្រឹក ដោយអង្គបោះឆ្នោតទាំងអស់ បានមកចូលរួមបោះឆ្នោតតាមពេលកំណត់ ជាមួយនឹងស្ថានភាពយ៉ាងល្អប្រសើរ និងប្រព្រឹត្តិទៅដោយរលូន ហើយក៏គ្មានភាពអវិជ្ជមានណាមួយកើតឡើងនោះដែរ៕ សេង ណារិទ្ធ