បន្ទាយមានជ័យ ៖បុរសម្នាក់បានស្លាប់ យ៉ាងអាណោធអាធ័មបំផុត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បាឡែន ពណ៌ខ្មៅ បុកម៉ូតូសង់ឌ្រីមពេញមួយទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់ និងដាច់ខ្លួនជាពីរបីកំណាត់នៅ កន្លែងកើតហេតុ កាលពីវេលាម៉ោង ១១និង៤៥នាទី ព្រឹកថ្ងៃទី១៩ ខែ
តុលា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៦ ខាងកើតភូមិភ្នំលៀប ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។
សាក្សីដែលឃើញ ហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកបរម៉ូតូពី កើតទៅលិច បើករេពេញផ្លូវទំនងជាស្រវឹង ពេលនោះមានរថយន្តម៉ាក តូយ៉ូតាកាមរីបាឡែន បើកពីលិចទៅ កើតបញ្ច្រាសទិសគ្នា ខណៈដល់ចំណុចកើតហេតុ ស្រាប់តែ
រថយន្ត និងម៉ូតូបុកគ្នាពេញមួយ ទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូ ដាច់១កំណាត់ខ្លួនត្រឹមចង្កេះ ជាប់នឹងដំបូលរថយន្ត រីឯ១កំណាត់ចង្កេះមក ក្រោមដាច់រាយប៉ាយលើផ្លូវ ចំណែកម៉ូតូ និងរថយន្តជាប់គ្នាខូចខាតធ្ងន់ទាំង ២គ្រឿង។
ក្រោយពីកើតហេតុ គេឃើញមានសមត្ថកិច្ចចុះទៅវាស់វែង និងបានស្រាវជ្រាវរកក្រុមគ្រួសាររងគ្រោះ ដើម្បីយក ទៅធ្វើបុណ្យតាមប្រពៃណី លោកអនុសេនីយ័ត្រី ភ្លឹង វិចិត្រ នាយផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ បានឲ្យងឹងថា ជនរងគ្រោះមានឈ្មោះ ឌិន ជុន ភេទប្រុស អាយុ ៤៩ឆ្នាំ នៅភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ បើកបរម៉ូតូម៉ាកហុងដា ធុនសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1l-4869 ។
ចំណែករថយន្តម៉ាកតូយ៉ូតាកាមរីបាឡែន ពណ៌ទឹកប៊ិច ពាក់ស្លាកលេខសៀមរាប 2A-6961 អ្នកបើកបររថយន្តមិនត្រូវបាន គេស្គាល់ឈ្មោះទេ បន្ទាប់ពីកើតហេតុ រត់គេចខ្លួនបាត់៕