ដោយ៖ឃិន គន្ធា
បន្ទាយមានជ័យ៖ដើម្បីពង្រឹងនូវគុណភាពថ្នាក់ដឹកនាំ គណៈសង្ឃវត្តឲ្យមានភាពទទួលខុសត្រូវលើកិច្ចការងារទាំងឡាយទាំងពួង ឲ្យមានភាពល្អប្រសើរ នាចុងសប្ដាហ៍កន្លងទៅថ្មីថ្មីនេះ គណៈសង្ឃសាលាអនុគណស្រុកអូរជ្រៅ បានធ្វើការរៀបចំពិធីប្រកាសតែងតាំង
ប្រគល់ សនីយបត្រដល់ព្រះចៅអធិការ និងគ្រូសូត្រស្តាំ ស្ថិតនៅក្នុងវត្ត ចោមប្រាសាទសូភីស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ និងបានធ្វើបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូបព្រះបរិនិពា្វនសម្រាប់ប្រជាពុទ្ធបរិស័ទជាទីគោរពសក្ការៈ ដែលព្រះអង្គបរិនិព្វាននេះ គឺជា សទ្ធាជ្រះថ្លាពីពុទ្ធបរិស័ទនៅប្រទេសកាណាដា អាមេរិក និងកម្ពុជា ដែលដឹកនាំកសាងដោយឧបាសក ហែម ស្វាត និងព្រះភិក្ខុវណ្ណៈកុត្តោ ស្វាត សាលឿម ព្រមទាំងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ។
ព្រះអង្គគ្រូ សុបភាតោ ភាច សឺត ជាព្រះគ្រូអនុគណសាលាស្រុកអូរជ្រៅបានមានសង្ឃដីកាថាការប្រកាសតែងតាំងប្រគល់ភារៈកិច្ចដែលគណៈសង្ឃវត្តោមប្រាសាទសូភីក្នុងឱកាសនេះ គឺធ្វើយ៉ាងណាវាត្រូវរួមសហការផ្ទាល់ជាមួ គណៈសង្ឃវត្តនិងគណៈសង្ឃស្រុកអាជ្ញាធរអង្គភាពពាក់ព័ន្ធគ្រប់គ្រងដឹកនាំព្រះសង្ឃពិសេសកូននេនតូចតូចដែលកំពុងសិក្សារៀនសូត្រក្នុងសាលាពុទ្ធិកសិក្សាធ្វើយ៉ាងណាត្រូវមានការសម្របសម្រួលជាមួយអាចារ្យគណៈកម្មការដើម្បីបន្ត ការកសាងអភិវឌ្ឍ ។
ព្រះគ្រូអនុគណស្រុកអូរជ្រៅបានបន្តថា ក្នុងនាមជា គណៈសង្ឃវត្តត្រូវយកចិត្តទុកដាក់ដោះស្រាយជាអាទិភាពនិងឆាប់រហ័សមិនត្រូវមានការធ្វេសប្រហែសទុកចោលលើបញ្ហាប្រឈមនានារហូតដល់ក្លាយជារឿងធំបណ្ដាលឲ្យមានភាពអាស្រូវប៉ះពាល់ដល់កិត្យានុភាពសក្ដានុពលកិត្តិយសដែល ពុទ្ធសាសនា ដែលមនុស្សនៅលើពិភពលោកបានចាត់ទុកថាជាសាសនានៃសុខសន្តិភាព។ចុងក្រោយគណៈអធិបតីក៏បានស្រោចស្រព សុគន្ធវារីដល់ព្រះគ្រូចៅអធិការ និងគ្រូសូត្រស្ដាំ ព្រមទាំងបានរៀបចំពិធីពុទ្ធាភិសេកព្រះព្រះពុទ្ធបដិមាព្រះអង្គបរិនិព្វានទៅតាមបែបប្រពៃណីនៃព្រះពុទ្ធសាសនានៃយេីង៕





































