តំណាងលោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិខេត្តតាកែវ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ គ្រួសារសព

0

ខេត្តតាកែវ: នៅរសៀលថ្ងៃចន្ទ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មការសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិខេត្តតាកែវ ព្រមទាំងសហការី  បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រមទាំងប្រគល់ថវិកាសមាគមមិត្ត ចំនួន៦.០០០.០០០៛(ប្រាំមួយលានរៀលគត់) ថវិកាផ្ទាល់ខ្លួនរបស់ លោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ចំនួន ៥០០.០០០៛(ហាសិបមុឺនរៀលគត់) ថវិកាអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ចំនួន៣៧០.០០០៛(សាមសិបប្រាំពីរមុឺនរៀលគត់) ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន ទឹកត្រីចំនួន ០១ យួរ ទឹកសុីអីវចំនួន ០១ យួរ ទឹកសុទ្ធចំនួន ០១កេះ អង្ករ ៥០ គីឡូក្រាម ជូនដល់លោកស្រី អោក សំអាន ត្រូវជាភរិយា សពលោកអនុសេនីយ៍ឯក សាន ង៉ាង  ឋានៈ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគុស អធិការដ្ឋាននគរបាលស្រុកត្រាំកក់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ  ដែលបានទទួលមរណៈភាព កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៤ ដោយជម្ងឺ:ក្រិនថ្លើម ទឹកដក់ក្នុងពោះ ទឹកដក់ក្នុងសួត ស្ថិតនៅភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព សំដែងនូវការអាឡោះអាល័យ សោកស្តាយ ចំពោះការបាត់បង់ស្វាមី និងឪពុកដ៏ល្អ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជា និងលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្តនិងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕