កំពង់ចាម ៖ នគរបាលស្រុកបាធាយបានឆ្មក់ចាប់ខ្លួនស្ត្រីមេកន្ទុយលេខម្នាក់ ដែលលួចបើកលេង លួចលាក់ ហើយការឃាត់ចាប់ខ្លួននេះ ធ្វើរឡើងនារសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ នៅចំណុចភូមិ-ឃុំសំបូរ ស្រុកបាធាយនិងដកហូតវត្ថុតាង ជាក់ស្តែង មួយចំនួនផងដែរ។
លោកវរសេនិយត្រី សំ ណាល់ អធិការ នគរបាល ស្រុកបាធាយ បានប្រាប់នគរវត្តឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននៃ ការលួច បើកលេងឆ្នោត រួចមក កម្លាំងនគរបាល មូលដ្ឋាន បានធ្វើការស្រាវជ្រាវ បន្តរហូត ចុះទៅបង្ក្រាប ជាក់ស្តែងតែម្តង ដោយឃាត់ខ្លួនស្ត្រី មេឆ្នោតបានម្នាក់ ឈ្មោះអឿន ស្រីភា អាយុ២១ឆ្នាំ រស្នៅកន្លែងចាប់ខ្លួនខាងលើ។
លោកអធិការបានបន្តឲដឹងទៀតថា ក្រោយការចាប់ខ្លួន ស្ត្រីរូបនេះត្រូវបានបញ្ជូន ទៅសាកសួរ នៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីត្រៀមបញ្ជូនបន្តមកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនិតិវិធី៕