លោកស្រី អ៉ឹម សុខវីន ដឹកនាំក្រុមការងារស្រុក នាំយកអំណោយមនុស្សធម៌របស់អនុសាខាស្រុកតាំងគោក មកប្រគល់ជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ

0

កំពង់ធំ÷នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤
លោកស្រី អ៉ឹម សុខវីន  អភិបាលរងស្រុក ជាអនុប្រធានសាខាកាកបាទក្រហមស្រុកតាំងគោក និងសហការី  បានចុះសួរសុខទុក្ខ និងយកអំណោយមនុស្សធម៌ ទៅចែកជួនដល់គ្រួសារដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះអស់ទាំងស្រុង កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង០៣:៥០នាទី មានអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋនៅភូមិកាតាយ ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ មូលហេតុឆ្លងចរន្តអគ្គិសនី។

តាមរបាយការណ៍របស់លោកស្រី អ៉ឹម សុខវីន ដែលបានឆាប់ឆេះដោយអគ្គីភ័យ ផ្ទះមានទំហំ០៣ម៉ែត្រ×០៤ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ ឡាង ឃឿន ភេទប្រុស អាយុ៦៤ឆ្នាំ និងប្រពន្ធឈ្មោះ យូ បូ អាយុ៦២ឆ្នាំ ឆេះទាំងសម្ភារៈផ្ទះបាយ និងសម្ភារៈក្នុងផ្ទះទាំងអស់ជាច្រើន ដោយពុំបានជួយសង្គ្រោះអ្វីនោះឡើយ សម្រាប់មនុស្សពុំប៉ះពាល់ដល់អាយុជីវិតនោះទេ។

គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាសស្រុកតាំងគោក ត្រូវប្រគល់ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះរួមមានមាន÷ ថវិកា សរុប១០០.០០០៛ (អនុសាខា) អង្ករ២៥គីឡូក្រាម មានមី ០១កេស ទឹកត្រី០១យួរ ទឹកសុីអុីវ០១យួរ ត្រីខ០១យួរ
និងឃីតមួយកញ្ចប់ធំ៕