ក្រុងព្រះសីហនុ.ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាល់កុល និងសារធាតុញៀនចំនួន៥គោលដៅ

0

ខេត្តព្រះសីហនុ៖ដើម្បីធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជួនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេស ចរជាតិ និងអន្តរជាតិ រដ្ឋបាលក្រុងព្រះសីហនុ. ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាល់ កុល និងសារធាតុញៀនចំនួន៥គោលដៅ ។

ជាលទ្ធផលចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ ចំនួន​៥គោលដៅ​ នាយប់​ថ្ងៃទី​២៧ ខែ​កុម្ភៈ​​ ឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ​ ស្រុក​ព្រៃនប់​ និងស្រុក​ស្ទឹងហាវ​ ដោយបានធ្វើការត្រួតពិនិត្យ​រថយន្ត​តូច​-ធំ​ ​ចំនួន​៦៧៤គ្រឿង​​ ម៉ូតូ​ និងPassapp ចំនួន​៣១៤គ្រឿង​​​​​ ទទួលបាន​លទ្ធផល​ដូច​ខាងក្រោម​ ៖

១-ធ្វើ​តេស្ដ​ជាតិអាកុល​​ចំនួន​១១នាក់ រកឃេីញវិជ្ជមានចំនួន​ ៥នាក់​(ផាកពិន័យតាមគោលការណ៍) ។២-ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​៣នាក់​ (អវិជ្ជមាន)​ ។ ៣-ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​លេីរថយន្ត​ចំនួន​ ១៨៤គ្រឿង​​​ (​គ្មានអាវុធ​ឆ្លងកាត់​)​ ។ ៤-ឃាត់រក្សាទុករថយន្ត​៣គ្រឿង​(គ្មាន​បណ្ណ​បើកបរ​ និងបេីកបរក្នុងស្ថានភាពស្រវឹង) និងម៉ូតូ២គ្រឿង​ (គ្មាន​ស្លាកលេខ​ និងកែច្នៃស៊ីមាំង)​ ។ ៥-ផាកពិន័យអ្នកបេីកបរម៉ូតូគ្មានមួក​សុវត្ថិភាព​ចំនួន​៤នាក់​ និងរថយន្ត៣គ្រឿង​​​​។ ៦-ឃាត់ខ្លួនបាន​៣នាក់​(​ខ្មែរ​) ករណីរក្សាទុក​ម្សៅក្រាមពណ៌សថ្លាសង្ស័យ សារធាតុញៀន​  ៕

នាគសមុទ្រ