ចិនជាប្រទេសដែលគេចាត់ទុកថា មានការបំពុលបរិយាកាស់ខ្លាំងជាងគេបំផុត ដោយមានទីក្រុងជាច្រើនមានគម្រិតជាតិពុលក្នុងបរិយាកាស់ខ្ពស់ជាងគេបំផុតអាចប៉ះពាល់ដល់សុខភាពរបស់មនុស្ស។អាកាសធាតុប្រែប្រួល ធ្វើឲ្យចុះអ័ព្ទជាខ្លាំង នៅតំបន់មួយចំនួន នៃភាគខាងជើងប្រទេសចិន
តាំងពីថ្ងៃ សៅរ៍ ទី១៩ អាចនឹងបន្តដល់ថ្ងៃចន្ទ នេះបើតាមការព្យាករដោយ អ្នកអង្កេតអាកាសធាតុជាតិ រាយការណ៍នៅ ថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០១៤ ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ ដោយផ្អែកតាមមជ្ឈមណ្ឌល ឧតុនិយមជាតិ (NMC) បានឲ្យដឹងថា ពួកគេបានប្រកាសអាសន្ន ដំណាក់កាលទី២ នៅថ្ងៃអាទិត្យនេះ ដើម្បីប្រាប់ប្រជាជននៅក្នុងទីក្រុង ប៉េកាំង, តាំងជ៊ីង, ហ៊ូប៊ី ឲ្យដឹងពីការចុះអ័ព្ទដ៏ខ្លាំងក្លា និងមានលាយឡំឧស្ម័នពុលផងដែរ។
គួរបញ្ជាក់ផងដែរថា យោងទៅតាមមជ្ឈមណ្ឌល NMC បានឲ្យដឹងថា នឹងមានភ្លៀងធ្លាក់ដ៏ខ្លាំងក្លា ចំខេត្តស៊ីឈួន, ឈុងជីង, និងតំបន់មួយចំនួនទៀត ក្បែរទន្លេលឿង និង ហោរ៍ផងដែរ ៕