ក្រុមបាតុករ​ហុងកុង​ដណ្ដើមបាន សិទ្ធិ​គ្រប់គ្រង​ស្រុង​ម៉ុង​កុក​ជាថ្មី​

0

នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ក្រុម​បា​តុ ករ​ហុងកុង​ដណ្ដើមបាន​គ្រប់គ្រង​ទីតាំង គ្រប់គ្រង​ស្រុក​ម៉ុក​កុក​សាជាថ្មី ក្រោយ ពេល​បណ្ដេញ​ក្រុមប៉ូលិស​ចេញពី​ទីនោះ​។ ​សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ផ្សព្វផ្សាយ ថា ប៉ូលិស​ហុងកុង​បាន​ប្រើប្រាស់​ឧស្ម័ន បង្ហូរទឹកភ្នែក​ដើម្បី​បំបែកហ្វូង​បាតុកម្ម ប៉ុន្ដែ​បាតុករ​ជាង​១​ពាន់​

នាក់​បាន​បំពាក់ មួក និង​ម៉ាស់​ការពារ​ឧស្ម័ន​ធ្វើជា​រនាំង ដើម្បី​ទប់ទល់​នឹង​ឧស្ម័ន​បង្ហូរទឹកភ្នែក​វា​យ ប្រហារ​ទៅលើ​ក្រុមប៉ូលិស​វិញ ។index

​ក្រុមបាតុករ​បាន​ស្រែក​ហោ​កញ្ជ្រៀវ ពេល​ជ័យជម្នះ​របស់ខ្លួន​ក្នុងការ​គ្រប់គ្រង ស្រុក​ម៉ុង​កុក​មកវិញ​។ ក្រុមបាតុករ​ទាម ទារ​ឱ្យមាន​ការបោះឆ្នោត​ជ្រើសរើស​មេ ដឹកនាំ​ប្រកបដោយ​ប្រជាធិបតេយ្យ មិន មែន​ដោយ​ការជ្រើសរើស​របស់​រដ្ឋា​ភិ បាល​ទីក្រុង​ប៉េកាំង​នោះឡើយ ។​រដ្ឋាភិបាល​កោះ​ហុងកុង​បានប្រកាស ឱ្យដឹងថា បាន​ចាប់ខ្លួន​ក្រុមបាតុករ​២៦ នាក់​នៅក្នុង​ការប៉ះទង្គិច​គ្នា​ដែល​បណ្ដាល ឱ្យ​ប៉ូលិស​ដល់​ទៅ​១៦​នាក់​រងរបួស ។

នេះ ជាការ​ប៉ះទង្គិច​គ្នា​ថ្មី​បំផុត ក្រោយពេល មេដឹកនាំ​កោះ​ហុងកុង​បានប្រកាស​លុប ចោល​កិច្ចចរចា​ជាមួយ​ក្រុមបាតុករ ដោយ​ប្រកាស​ប្រើ​យុទ្ធសាស្ដ្រ​បង្ក្រាប ក្រុមបាតុករ​ទៅវិញ 9