មានគ្រោះអគ្គិភ័យមួយបានឆាប់ឆេះ នៅជាន់គ្រាប់ដី សម្រាប់ចត់ឡានក្នុងសណ្ឋាគាមួយនៅទីក្រុងស៊េអ៊ូល កូរ៉េខាងត្បូង បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើនក្រុមពន្លត់អគ្គិភ័យ បានឲ្យដឹងថានៅថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០១៤ នេះថា អគ្គិភ័យបាន ឆាបឆេះ សណ្ឋាគារមួយ នៅភាគ
ខាងលិចទីក្រុង សេអ៊ូល បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួស ៣៤នាក់។ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា អគ្គិភ័យបានចាប់ផ្តើមឆាបឆេះ នៅ ចំណតឡានជាន់ទី១ ក្នុងសណ្ឋាគារ វេលាម៉ោង ៩ និង ៣០ នាទីយប់ ថ្ងៃសៅរ៍ ទី១៨ ហើយបានរីករាលដាល យ៉ាងលឿនទៅកាន់សណ្ឋាគារក្បែរនោះ។
ភ្លើងឆេះនេះ ត្រូវបានចំណាយពេលពន្លត់ជាង ៤០នាទី។ភ្ញៀវដែលអញ្ជើញចូលមកសំណាក់ ក្នុងសណ្ឋារទាំងនោះមានចំនួន ៩០នាក់ ដែលមានភ្ញៀវទេសចរចិន ៤២ នាក់។
ឧប្បតិ្តហេតុនេះ បានឆក់យកជីវិតម្នាក់ និង រងរបួស ៣៤នាក់ផ្សេងទៀត ដែលក្នុងនោះមាន ភ្នាក់ងារ ពន្លត់អគ្គិភ័យម្នាក់។គួរបញ្ជាក់ផងដែរថា ប៉ូលិស និងភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងសហការគ្នា ស្វែងរកពីមូលហេតុពិត នៃការឆាបឆេះ សណ្ឋារគារ ៕