​ចិន និង​កូរ៉េខាងត្បូង​បង្កើន​កិច្ច​សហ ប្រតិ​ប​ត្ដិ​ការ​លើ​គ្រប់​វិស័យ​

0

ចិន​និង​កូរ៉េខាងត្បូង​បាន​សន្យា​ជំរុញ កិច្ចសហប្រតិបត្ដិការ​សេដ្ឋកិច្ច ដោះដូរ ពាណិជ្ជកម្ម​ដោយ​ផ្ដោត​គោលដៅ​ឆ្ពោះ ទៅរក​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស ទាំងពីរ ។ ការប្រកាស​ខាងលើ​បានធ្វើ ឡើង​ដោយ​នាយករដ្ឋមន្ដ្រី​ចិន លោក​លី ឃើ​ជាំ​ង ពី​ការត្រៀម​លក្ខណៈ​ធ្វើ​សហ ប្រតិ​ប​ត្ដិ​ការ​ជាមួយ​

ទីក្រុង​សេ​អ៊ូ​ល​ដើម្បី បង្កើន​សភាពាណិជ្ជកម្ម​សេរី​នៅពេល​ដ៏ ខ្លី​ខាងមុខ ។ f

​នៅក្នុង​ជំនួប​រវាង​នាយករដ្ឋមន្ដ្រី​ចិន លោក​លី ឃើ​ជាំ​ង នឹង​ប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី​ិ​ផាក យុង​ហេ បន្ទាប់ពី​កិច្ចប្រជុំ​ជាន់ខ្ពស់​អាស៊ី អឺរ៉ុប លើក​ទី​១០ ASEM 10 នៅ​ទីក្រុង​ប៉េ​ឡាន ប្រទេស​អ៊ីតាលី ។ ទំនាក់ទំនង​ទ្វេភាគី​ចិន -​កូរ៉េខាងត្បូង​ស្ថិតក្នុង​ដំណាក់កាល អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ទាំងនោះ ហើយ​បានជា​មេដឹកនាំ​ចិន​ជំរុញឱ្យមាន ទំនាក់ទំនង​កាន់តែខ្លាំង​ទៀត​រវាង​ប្រទេស ទាំងពីរ ។h

​ចំណែក​មេដឹកនាំ​កូរ៉េខាងត្បូង លោក ស្រី​ផាក យុង​ហេ ក៏បាន​ប្រកាស​ផងដែរ ថា នឹង​ជំរុញឱ្យមាន​វិស័យ​ពាណិជ្ជកម្ម កើនឡើង​គិត​ជា​ទឹកប្រាក់​រហូតដល់ ៣០០​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​២០១៥​។ ក្រៅពីនេះ លោកស្រី​ក៏បាន​ជំរុញ​ឱ្យ​កាន់ តែមាន​ភាពរឹងមាំ​នៅក្នុង​ទំនាក់ទំនង សេដ្ឋកិច្ច ទើប​អាច​សម្រេច​គោលដៅ ដែល​ខ្លួន​ចង់បាន 9