(កំពង់ធំ)÷ លោក សាយ គឹមឡម បានអំពាវនាវដូច្នេះនៅក្នុងឱកាសដែលលោកអភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់ផ្លូវកៅស៊ូDBFT 2ជាន់ឆ្លងកាត់ឃុំរុងរឿង និងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។
ជាមួយគ្នានេះលោក សាយ គឹមឡម បានណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវរុះរើសំណង់អនាធិបតេយ្យផ្សេងៗជាបន្ទាន់ ជាពិសេសអគ្គិសនីព្រះដំរីត្រូវរុសរើបង្គោលភ្លើងឱ្យបានទាន់ពេលវេលាជៀសវាងការដាច់ភ្លើងនៅពេលដែលការសាងសង់ផ្លូវទៅដល់ដើម្បីឱ្យមានសុវត្ថិភាព។
លើសពីនេះលោកអភិបាលស្រុកស្ទោង ក៏បានលើកទឹកដល់រដ្ឋបាលឃុំក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ត្រូវសហការគ្នា ក្នុងការទប់ស្កាត់រាល់សំណង់អនាធិបតេយ្យផ្សេងៗនៅសល់សងខាងផ្លូវ ដូចជាការសាងសង់តូបលក់ដូរ ការចាក់ដីខ្ពស់លិចផ្លូវការដាំដើមឈើផ្សេងៗនិងរបងផ្ទះជាដើម ដែលជាការនាំឱ្យឆាប់ខូចខាតផ្លូវន កកស្ទះលូដែលអាចបង្កឱ្យទឹកជន់លិចផ្លូវផងដែរ។
ទន្ទឹមនឹងនេះប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ក៏ដូចជាទូទាំងស្រុកស្ទោង បានសាទរក្រៃលែងជាមួយនឹងសមិទ្ធផលថ្មីនេះ ដែលជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលពួកគាត់ពិបាកធ្វើដំណើរជាយូរមកហើយ។ ដែលនៅខែវស្សាត្រូវទឹកលិចលុយកាត់ភក់ផុង រីឯនៅរដូវប្រាំងត្រូវដីហុយទ្រលោមពិបាកទាំងការធ្វើដំណើរ និងរស់នៅប្រចាំថ្ងៃ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំស្រុកស្ទោង ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកសាងផ្លូវកៅស៊ូ២ជាន់ ជាទ្រព្យធនដ៏មហាសាល ចងដៃប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើឡើងថែមទៀត។
គួរបញ្ជាក់ផងដែរថា ផ្លូវដែលត្រូវសាងសង់នៅពេលនេះ មានប្រវែង៨.៧១គីឡូម៉ែត្រ មានទទឹង៨.០០ម៉ែត្រ ឆ្លងកាត់ឃុំរុងរឿងនិងឃុំព្រះដំរី ស្រុកស្ទោង ដែលជាគម្រោងថវិកាសាងសង់របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ អត្ថបទលោក ឆុន ឆេងក្រឹម កែសម្រួលដោយលោក ធូ កែវមុន្នី






































