ប្រធានាធិបតី​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ជួបគ្នា​នៅ​ក្រុង​មី​ឡាន​

0

ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន និង​សម​ភាគី​អ៊ុយ​ក្រែ​ន លោក​ប៉េ​ត្រូ ប៉ូ​រូ​៉​ឆេន​កូ បាន​ជួបគ្នា​កាលពី​ថ្ងៃទី​១៧ តុលា នៅ​ទីក្រុង​មី​ឡាន ប្រទេស​អុ​ី​តា​លី ដោយមាន​វត្តមាន​រប​ស់មេ​ដឹកនាំ​អឺ​រុ​៉​ប​សំខាន់ៗ ។​មេដឹកនាំ​ទាំងពីរ​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​អុ​ី​តា​លី លោក MATTEO RENZI ទទួល​

ស្វាគមន៍​នៅ​ក្រុង​មី​ឡាន ខាងក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺ​រុ​៉​ប ដែល​បើក​ធ្វើ​នៅ​ទីនោះ​កាលពី​ថ្ងៃទី​១៦ តុលា ។​9

​អធិការបតី​អាល្លឺម៉ង់​លោកស្រី​អេ​ន​ហ្សឺ​ឡា​ម័​រ កែ​ល ប្រធានាធិបតី​បារាំង លោក​ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់ នាយករដ្ឋមន្ត្រី​អង់គ្លេស លោក​ដា​វីដ កា​មី​រូ​៉​ន និង​មេដឹកនាំ​សហភាព​អឺ​រុ​៉​បលោក HERMAN VAN ROMPUY និង​លោក JOSE MANUEL BARROSO ក៏​ចូលរួម​ក្នុងការ​ជួបគ្នា​នេះ​រវាង​លោកពូ​ទីន និង​លោកបូ​៉​រូ​៉​ឆេន​កូ ដែល​សំដៅ​រក​ច្រកចេញ​ដោយ​សន្តិវិធី​នៃ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ដែរ ។​f

មុន នេះ​លោកពូ​ទីន ដែល​ពេលមកដល់​ក្រុង​មី​ឡាន មាន​ទឹកមុខ​ញញឹម​ស្រស់ស្រាយ​បាន​ជួបពិភាក្សា​ជាមួយ​លោកស្រី​ម័​រ​កែ​ល ផ្តោតលើ​ចំណុច​ផ្សេងៗ​ដែល​នៅ​ពុំទាន់​អនុវត្ត​ក្នុង​ក្របខណ្ឌ​នៃ កិច្ចព្រមព្រៀង​ទីក្រុង​មីន​ស្ក៍ ពិសេស​បទ​ឈប់​បាញ់​គ្នា​ដែល​នៅ​ពុំទាន់​គោរព ។​

​ពេល​ចេញពី​ពិធីជប់លៀង​ជូន​ជា​កិត្តិយស​ដល់​អ្នកចូលរួម ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺ​រុ​៉​ប ASEM លើក​ទី​១០ លោកបូ​៉​រ៉ូ​ឆេន​កូ គូសបញ្ជាក់​កាលពី​យប់​ថ្ងៃទី​១៦ តុលា​ថា ការជួបគ្នា​របស់លោក​ជាមួយ​លោកពូ​ទីន គឺ​ផ្តោត​សំខាន់​លើ​សន្តិភាព និង​ស្ថិរភាព​នៅ​អ៊ុយ​ក្រែ​ន ៕