ខេត្តព្រះសីហនុ៖បុរសម្នាក់បើកបរម៉ូតូសណ្ដោងរីម៉កដឹកគ្រែដែកតាមបណ្តោយផ្លូវចុះចំណោទពីឃ្លាំងលើ ក្នុងគោលដៅមកតំបន់អូរ០៣ ស្ថិតក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៏ ដោយខ្លូនឯងដោយម៉ូតូគាត់ទំនងដឹកធ្ងន់ពេកហើយបានរ៉េចង្កូតទៅបុកគាប់ជាប់ជាមួយនិងបង្គោលភ្លើងបណ្តាលឲ្យដាក់ជើងម្ខាងភ្លាមៗនៅនឹងកន្លែងតែម្តង។ហេតុការណ៏ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១១និង២៥ នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។
ជនរងគ្រោះភ្លាមៗត្រូវបានរថយន្ត មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានដឹកយកទៅ សង្គ្រោះ តែអកុសលជនរងគ្រោះបានស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យ ។បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រូសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕
នាគសមុទ្រ