​យាន​សម្ងាត់ X-37B របស់​អាមេរិក​បាន​វិល​មកកាន់​ផែន​ដែ​ដោយ​ជោគជ័យ​

0

​បន្ទាប់ពី​ចំណាយពេល​ជាង ២២ ខែ ក្នុង​បេសកកម្ម​ដ៏​អាថ៌កំបាំង យានអវកាស សហរដ្ឋ​អាម៉េរិក X-37B បាន​ត្រឡប់​មកវិញហើយ នៅ​ថ្ងៃ​សុក្រ ទី​១៧ ខែតុលា ឆ្នាំ​២០១៤ ។​​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែតុលា ឆ្នាំ​២០១៤​នេះ​ថា យានអវកាស សម្ងាត់​នេះ

ត្រូវបាន​ចាក់​ចេញពី​ផែនដី នា​ខែធ្នូ ឆ្នាំ​២០១២ ក្នុង​បេស​សកម្ម ក្នុង​លំហ លើក​ទី​៣ ហើយ បាន​មកដល់​ទឹកដី​រដ្ឋ California វិញ​នៅ​ម៉ោង ៩ និង ២៤ នាទី​ព្រឹក​ថ្ងៃ​សុក្រ (​ម៉ោង​ក្នុង​តំបន់​) ។​​0

បេសកកម្ម​នេះ ត្រូវបាន​ដំណើរការ ដោយ​ការិយាល័យ​កងទ័ពអាកាស សមត្ថភាព​ខ្ពស់ ហើយ​វា​មាន យន្តហោះ​អវកាស​ពីរ នៅក្នុង​កង​នាវា ដែល​តំឡើង​យ៉ាង​សម្ងាត់​ដោយ​ក្រុមហ៊ុន Boeing ។5

​គួរបញ្ជាក់​ផងដែរ​ថា យានអវកាស X-37B ពិតជា​ដូចគ្នា​នឹង​យន្តហោះ​របស់ Nasa ដែល​ចូលនិវត្តន៍ យូរ​មកហើយ គ្រាន់តែ​វា​តូច​ជាង​តិច​ប៉ុណ្ណោះ​។ យានអវកាស X-37B នេះ មាន​ប្រវែង ៨,៨ ម៉ែត និង ទទឹង ៤,៥ ម៉ែត ៕