ខេត្តព្រះសីហនុ៖លោក EI Mostafa TRIFAIA ភារធារីស្តីទី នៃស្ថានទូតម៉ារ៉ុក ប្រចាំព្រះរាជាណាចក្រ កម្ពុជា ក្នុងជំនួបសម្តែងការគួសមពិភាក្សា ការងារជាមួយ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ព្រះសីហនុ នាព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤បានមានប្រសាសន៏ថាលោកចង់ ឃើញខេត្តព្រះសីហនុ និងក្រុងDakhla នៃប្រទេសម៉ារ៉ុកចុះ MOU ជាខេត្ត ក្រុងសម្ព័ន្ធភាពបងប្អូននឹងគ្នា។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ព្រមទាំងបាន ជម្រាបជូន ពីសក្តានុ ពលភូមិសាស្ត្រ និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ មានឆ្នេរខ្សាច់ ១៧៥គីឡូម៉ែត្រ និងកោះ៣២។ ខេត្ត ព្រះសីហនុ បានកសាងឡើងដោយស្នាមព្រះហស្ដ របស់សម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ បានសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ ក្រោយពី ទទួលបានឯករាជ្យ ហើយសហរដ្ឋអាមេរិកក៏បាន ជួយសាងសង់ផ្លូវជាតិលេខ៤។ ក៏ប៉ុន្តែប្រទេសកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិល ការអភិវឌ្ឍមានការថមថយ។ ក្រោយរំដោះ ថ្ងៃ០៧មករា ឆ្នាំ ១៩៧៩មក រាជរដ្ឋាភិបាលកម្ពុជា ខិតខំកសាងប្រទេស ក៏ប៉ុន្តែកម្ពុជានៅតែមាន សង្គ្រាមស៊ីវិល ក្រោយ ពីមានកិច្ចចរចាររកសន្តិភាពកម្ពុជា និងបានរៀបចំការបោះឆ្នោតសកលនៅឆ្នាំ១៩៩៣ ក៏ប៉ុន្តែ កម្ពុជានៅ តែបន្តមានសង្គ្រាម។ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បាន ដាក់ចេញគោល នយោបាយ ឈ្នះឈ្នះនៅឆ្នាំ១៩៩៨ កម្ពុជាមានសុខសន្តិភាពពេញលើផ្ទៃ ប្រទេស កម្ពុជាចាប់ផ្តើមធ្វើការអភិ វឌ្ឍជាបន្ត បន្ទាប់។ ដោយឡែកខេត្តព្រះសីហនុ ចាប់ផ្តើម អភិវឌ្ឍន៍នៅឆ្នាំ២០១៥។ ទន្ទឹមនោះ រាជរដ្ឋាភិបាល បាន ដាក់ចេញនូវគោលនយោបាយ មួយចំនួនធ្វើឱ្យអ្នកវិនិយោគភាគច្រើនមកពីប្រទេសចិន មកធ្វើការ វិនិយោគជាបន្តនៅ ខេត្តព្រះសីហនុ។
លោកអភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលបានសហការជាមួយ រដ្ឋាភិបាល ជប៉ុន អង្គការ (JICA) ពង្រីកវិសាលភាពកំពង់ផែដែលមានជម្រៅទឹក ៩,៥០ ទៅ ១៣,៥០ម៉ែត្រ ជំហានទី១ ទី២ និងបញ្ចប់ នៅឆ្នាំ ២០២៦ និងបន្តជំហានទី៣ និងទី៤ មានជម្រៅ ទឹតរហូត ១៦,៥០ម៉ែត្រ បញ្ចប់នៅឆ្នាំ២០២៩ ព្រោះការ ដឹក ជញ្ជូនតាមផ្លូវ សមុទ្រវាមាន សារៈសំខាន់និងចាំបាច់។ ខេត្តព្រះសីហនុ មានព្រលានយន្តហោះអន្តរជាតិ ដែល អភិវឌ្ឍន៍ ដោយក្រុមហ៊ុនបារាំង កំពុងធ្វើការពង្រីកជាបន្តបន្ទាប់។ ខេត្តផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានី ភ្នំពេញ មកកាន់ខត្តព្រះសីហនុ វិនិយោគដោយក្រុមហ៊ុនចិន នៅចុងសប្តាហ៍ភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្ត នៅខេត្តព្រះសីហនុច្រើន គួចផ្សំនឹងខេត្តមានឆ្នេរខ្សាច់សរស្អាត និងកោះជាច្រើនទាក់ទាញភ្ញៀវបរទេស និងភ្ញៀវជាតិ ពិសេសនៅលើកោះ ភ្ញៀវបរទេស ជនជាតិអឺរ៉ុបមានចំនួនច្រើន សឹងក្លាយជាភូមិអឺរ៉ុបផងដែរ។
លោក EI Mostafa TRIFAIA ភារធារីស្តីទី នៃស្ថានទូតម៉ារ៉ុក ប្រចាំព្រះរាជាណាចក្រ កម្ពុជា បាន ថ្លែងអំណរគុណលោកអភិបាល និងកើតសរ សើរការ អភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ មានហេដ្ឋ រចនាសម្ព័ន្ធ និងការវិនិយោគនានា។
លោក EI Mostafa TRIFAIA បានបន្តថា ប្រទេសយើងទាំងពីរមាន ទំនាក់ទំនង ការទូតជិត ៣០ឆ្នាំ មកហើយ លោកចង់ឃើញមានការចុះ MOU សម្ព័ន្ធមេត្រីភាពរវាងក្រុង Dakhla នៃប្រទេសម៉ារ៉ុក ជាមួយនឹងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា នៅពេលខាងមុខ។ ខេត្តព្រះសីហនុ និងប្រទេសម៉ារ៉ុក មាន លក្ខណភូមិសាស្ត្រស្រដៀងគ្នាមានឆ្នេរសមុទ្រស្រស់ស្អាត និងការអភិវឌ្ឍរីកចម្រើនលឿន។ជាពិសេស លោកមាន ទំនុកចិត្តលើ ការដឹក នាំរបស់ លោកអភិបាលខេត្ត ទោះបី ជួបវិបត្តិកូវីដ-១៩ មានការប៉ះ ពាល់ ដល់សេដ្ឋ កិច្ចសកល តែខេត្តព្រះសីហនុ នៅតែ បន្តសកម្មភាពអភិវឌ្ឍន៍ជាបន្តបន្ទាប់ ព្រមទាំងអបអរ ការបោះឆ្នោតនៅកម្ពុជា ទទួលបានជោគ ជ័យ ពិសេស ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥ នាពេលកន្លមកនេះ៕នាគសមុទ្រ