ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរងស្រុក.ក្រុង ខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ ការផ្ទេរភារៈកិច្ចការតែងតាំងមន្ត្រី គឺជាដំណើរការជាប្រក្រតីធម្មតាសម្រាប់ដំណើរការគ្រប់គ្រងបុគ្គលិកបំពេញការងារប្រចាំថ្ងៃដោយអនុលោមទៅតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម អ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងចូលកាន់មុខតំណែងជាអភិបាលរងស្រុកក្រុងមួយចំនួន នៅក្នុងខេត្តបន្ទាយមានជ័យប្រកាសក្រសួងមហាផ្ទៃ ចុះថ្ងៃទី២០ខែកុម្ភ:ឆ្នាំ២០២៤ ចុះហត្ថលេខាដោយឯកឧត្តមអភិសន្តិបណ្ទិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ១- អភិបាលរងស្រុក ក្រុង៧ រូប ផុត២អាណត្តិត្រូវផ្ទេរមកបម្រើការនៅរដ្ឋបាលខេត្ត ។ អភិបាលរងស្រុកក្រុង២ រូប ត្រូវផ្លាស់ប្តូរមកបម្រើតំណែងដដែលនៅស្រុកក្រុងថ្មី

២-អភិបាលរងស្រុក ក្រុងថ្មី ៥ រូប ។៣- នាយករដ្ឋបាលស្រុកថ្មពួក ។

ឯកឧត្តម អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលប្រតិភូកម្មអំណាចមកឱ្យគណៈអភិបាលរាជធានីខេត្តស្រុកក្រុងតាមរយៈអនុក្រឹត្យលេខ ២៤០អនក្រ.បកក៏ឆ្នាំ ២០១៧ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពបំពេញការងាររបស់បុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។កិច្ចការនេះរដ្ឋបាលខេត្តដែល បានយកចិត្តទុកដាក់អនុវត្តដោយសុក្រិតអនុលោមតាមសេចក្ដីណែនាំរបស់ក្រសួងមុខងារសាធារណៈករណីតែងតាំងគឺត្រូវផ្អែកលើគោលការណ៍មុខតំណែងដែលនៅទំនេរឯការផ្លាស់ប្តូរគឺផ្អែកលើគោលការណ៍អាណត្តិ ដែលត្រូវបំពេញហើយទន្ទឹមនឹងនោះក៏ត្រូវផ្អែកលើលក្ខណៈសម្បត្តិ និងឧប្បនិស្ស័យ បុគ្គលដែលត្រូវតែងតាំង ឬផ្ទេរភារកិច្ចឬប្រគល់ភារៈកិច្ចនោះមានដូចក្នុងព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈ។

ដោយឡែកនៃក្របខ័ណ្ឌនីមួយៗ ជាបុគ្គលប្រកបដោយគុណសម្បត្តិ មានសមត្ថភាពដឹកនាំគ្រប់គ្រង មានគំនិតផ្ដួចផ្ដើម ក្នុងការអនុវត្តការងារ មានក្រមសីលធម៌ មានសាមគ្គីល្អ និងមានមនសិការវិជ្ជាជីវៈ ក្នុងនោះស្ត្រីត្រូវបានលើកទឹកចិត្ត និងផ្តល់អាទិភាពដល់ការតែងតាំងនិងមុខតំណែងណាមួយ ដើម្បីឆ្លើយតបនឹងគោលនយោបាយយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រីនៅកម្ពុជា៕ដោយ៖ឃិន គន្ធា