សារព័ត៌មាន Times of India បាន ផ្សព្វផ្សាយថា កាលពីថ្ងៃទី១៧ ខែតុលា គេបានឃើញទង់ជាតិក្រុមអ៊ិស្លាមបង្កើត រដ្ឋនៅលើទឹកដីឥណ្ឌា ក្រោយពិធីបន់ ស្រន់នៅថ្ងៃសុក្រ ។ ប្រភពព័ត៌មានបានឱ្យដឹងថា យុវជន មួយក្រុមបានពាក់ម៉ាស់កាន់ទង់ជាតិ ក្រុមអ៊ិស្លាមបង្កើតរដ្ឋ(IS) ដង្ហែក្បួននៅ
ទីក្រុងបុរាណ Srinagar ស្ថិតនៅរដ្ឋ កាស្មៀរ ។ នេះជាលើកទី៤ហើយដែល ទង់ជាតិក្រុមអ៊ិស្លាមបង្កើតរដ្ឋបង្ហាញ វត្ដមាននៅក្នុងទឹកដីឥណ្ឌារយៈពេល៣ ខែកន្លងមក
ឧត្ដមសេនីយ៍ Subrata Saha មេបញ្ជាការកងទ័ពឥណ្ឌាប្រចាំនៅរដ្ឋ ចាម៉ូកាស្មៀរបានឱ្យដឹងថា ការដែល មានវត្ដមានទង់ជាតិក្រុមអ៊ិស្លាមបង្កើត រដ្ឋនៅលើទឹកដីឥណ្ឌាជារឿងមួយគួរឱ្យ ព្រួយបារម្ភ ។
ទន្ទឹមនឹងនោះលោកក៏បាន ជំរុញកម្លាំងទាហាននៅទីនោះបង្កើន វិធានការរារាំងក្រុមអ៊ិស្លាមអូសទាញ យុវជននៅតំបន់នោះចូលរួមជាមួយ ក្រុមរបស់ខ្លួន 9