ក្រោយពេលចុះហត្ថលេខាទៅលើ សន្ធិសញ្ញាសន្ដិសុខទ្វេភាគី BSA រវាង អាហ្វហ្គានីស្ថាន នឹងអាមេរិក ដោយក្នុង នោះអាមេរិកអាចដាក់ទីតាំងយោធានៅ ក្នុងទឹកដីអាហ្វហ្គានីស្ថាន ពិសេសទីតាំង ទ័ពអាកាស អាចធ្វើឱ្យអាមេរិកកាន់តែ នៅកៀកប្រទេសចិន ។ នៅពេលដែល មាន
ហេតុការណ៍ណាមួយកើតឡើង អាមេរិកប្រើប្រាស់រយៈពេលតែ២០នាទី ប៉ុណ្ណោះអាចបញ្ជូនយន្ដហោះចម្បាំង ទៅដល់ខេត្ដស៊ីនជាំង ប្រទេសចិន ។
សន្ធិសញ្ញាសន្ដិសុខរួមរវាងអាមេរិក នឹងអាហ្វហ្គានីស្ថានធ្វើឱ្យចិនព្រួយបារម្ភ យ៉ាងខ្លាំងពីកងកម្លាំងអាមេរិកកាន់តែ មកកៀកប្រទេសចិន ។ ក្រោយរយៈ ពេល២ថ្ងៃប៉ុណ្ណោះដែលប្រធានាធិបតីថ្មី អាហ្វហ្គានីស្ថានឡើងកាន់តំណែង លោក បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារ សន្ដិសុខរួចជាមួយអាមេរិក និងកិច្ច ព្រមព្រៀងស្ដីពីតួនាទីរបស់អង្គការណាតូ នៅលើទឹកដីអាហ្វហ្គានីស្ថានដើម្បីលុប ចោលនូវភាពមន្ទិលសង្ស័យពីកម្លាំង ទាហានអាមេរិក និងណាតូអាចឈរជើង នៅក្នុងប្រទេសនេះយូរអង្វែង ។ ការចុះ កិច្ចព្រមព្រៀងអាចធ្វើឱ្យទាហាន
អាមេរិក អាចឈរជើងនៅលើទឹកដីអាហ្វហ្គានី ស្ថានដោយស្របច្បាប់ ។
ចិនជាប្រទេសជិតខាងជាប់ព្រំដែន អាហ្វហ្គានីស្ថាន ហើយការដែលអាមេរិក ចុះសន្ធិសញ្ញាសន្ដិសុខរួមជាមួយអាហ្វហ្គានីស្ថានធ្វើឱ្យចិនប្រឈមមុខនូវបញ្ហា ជាច្រើន ពិសេសនៅតំបន់ជនជាតិភាគ តិចនៅភាគខាងលិចប្រទេសចិន ។
ក្នុងពេលដែលសន្ដិសុខនៅអាហ្វហ្គា នីស្ថានមិនសូវប្រសើរ សកម្មភាព របស់ក្រុមតាលីបង់ក៏កាន់តែកើនឡើង និងខ្លាំងក្លាជាងមុននៅតំបន់ភាគខាង ត្បូង ។
សន្ធិសញ្ញាសន្ដិសុខរួមរវាងអាមេរិក នឹងអាហ្វហ្គានីស្ថានមានផលប្រយោជន៍ ចំពោះមុខចំនួន៣ដូចជាៈ១-សន្ធិសញ្ញាបានកំណត់ថា អាមេរិក មានតួនាទីហ្វឹកហ្វឺនបណ្ដុះបណ្ដាលកម្លាំង ទាហានប៉ូលិសអាហ្វហ្គានីស្ថានដើម្បីធ្វើ សកម្មភាពដោយឯករាជ្យប្រឆាំងនឹង ក្រុមភេរវកម្ម និងរក្សាសន្ដិសុខសណ្ដាប់ ធ្នាប់ក្នុងប្រទេសនេះ ។ មួយវិញទៀត កម្លាំងទាហានអាមេរិកដែលឈរជើង នៅអាហ្វហ្គានីស្ថានជាជញ្ជាំងការពារដ៏ រឹងមាំដល់សន្ដិសុខប្រទេសនេះ ។ វត្ដ មានរបស់ទាហានអាមេរិកនឹងជួយកាត់ បន្ថយការរីករាលដាលរបស់ក្រុម ភេរវករនិយម ក៏ដូចជាជួយកាត់បន្ថយ ឥទ្ធិពលនៃការវាយប្រហារទៅដល់តំបន់ ជនជាតិភាគតិចនៅក្នុងប្រទេសចិន ។
២-មានផលប្រយោជន៍ក្នុងការរក្សា តុល្យភាព បក្ខពួក កងកម្លាំងនៅក្នុង ប្រទេសអាហ្វហ្គានីស្ថានដែលកំពុងតែ កើនឡើងអំពើហិង្សា ឬអាចហៅថា សង្គ្រាមស៊ីវិលមិនលេចមុខ ។ សង្គ្រាម ចិត្ដសាស្ដ្រអូសបន្លាយជាង៤០ឆ្នាំនៅ អាហ្វហ្គានីស្ថានមកទល់ពេលនេះមិន ទាន់ចុះកម្ដៅនៅឡើយបានបង្កការព្រួយ បារម្ភយ៉ាងខ្លាំងដល់សហគមន៍អន្ដរជាតិ។
អាចនិយាយបានថា តួនាទីអាជ្ញា កណ្ដាលរបស់អាមេរិកមានសារសំខាន់ យ៉ាងខ្លាំងក្នុងការជំរុញឱ្យមានសន្ដិភាព នៅអាហ្វហ្គានីស្ថាន និងជំរុញឱ្យមានការ ចែករំលែកអំណាចរវាងប្រធានាធិបតី អាហ្វហ្គានីស្ថាន នឹងជនជាតិភាគតិច Pashtun ជាមួយក្រុមប្រឆាំង ។
មុនពេលមានវិធីសាស្ដ្រផ្សះផ្សារ ភាគីទាំងពីរមិនអាចបង្កើតរដ្ឋាភិបាល ឯកភាពជាតិបាននៅឡើយរយៈពេល៣ ឆ្នាំកន្លងមក ។ អាមេរិកសង្ឃឹមថា ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី អាហ្វហ្គានីស្ថាន នឹងអាចផ្សះផ្សារជាតិ សាសន៍ប្រទេសនេះប្រកបដោយជោគ ជ័យបញ្ចប់វិវាទអូសបន្លាយជាច្រើន ទសវត្សរ៍កន្លងមក ។
៣-មានផលប្រយោជន៍សម្រាប់ រក្សាស្ថិរភាពនៅប៉ាគីស្ថាន ហើយនៅទី នោះចិនទទួលបានផលប្រយោជន៍យ៉ាង ខ្លាំងក្នុងទំនាក់ទំនងល្អប្រសើរជាមួយ អាហ្វហ្គានីស្ថាន ។ មនុស្សគ្រប់រូបបាន ដឹងយ៉ាងច្បាស់ថា ទំនាក់ទំនងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានមានភាពជិតស្និទ្ធ តាំងពីយូរលង់ណាស់មកហើយទាំងភូមិ សាស្ដ្រ និងប្រវត្ដិសាស្ដ្រ សាសនា ជាតិ សាសន៍ បានជាសង្គ្រាមអូសបន្លាយនៅ អាហ្វហ្គានីស្ថានបានជះឥទ្ធិពលដោយ ផ្ទាល់ដល់ប្រទេសប៉ាគីស្ថាន ។
បច្ចុប្បន្នប៉ាគីស្ថានជាដៃគូដ៏ជិតស្និទ្ធ បំផុតរបស់ចិន ដូច្នេះការដែលអាមេរិក អាចធានាសន្ដិសុខដល់អាហ្វហ្គានីស្ថាន គឺមានន័យថា ប៉ាគីស្ថានក៏ទទួលបាន សន្ដិសុខដូចគ្នា ពេលនោះ ចិនក៏ទទួល បានផលប្រយោជន៍យ៉ាងច្រើនពីភាពល្អ ប្រសើរឡើងនៃសន្ដិសុខប្រទេសនោះ ។
បញ្ហាដែលចោទសួរនៅចំពោះមុខ ពេលនេះ គឺសន្ដិសុខប្រទេសទាំងពីរ អាមេរិក-អាហ្វហ្គានីស្ថានដែល អនុញ្ញាតឱ្យទាហានអាមេរិកឈរជើង នៅទីនេះដោយស្របច្បាប់ ទាំងនោះ ហើយបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ ប្រទេសចិននាពេលអនាគត ។ ចិនបាន បង្ហាញការព្រួយបារម្ភ៣យ៉ាងដូចជាៈ
១-ទីតាំងយោធារបស់អាមេរិកនៅ អាហ្វហ្គានីស្ថានបានក្ដោបក្ដាប់យុទ្ធ សាស្ដ្រទាំងស្រុងដោយនៅតំបន់ភាគ ខាងជើងអាចរារាំងរុស្ស៊ី ភាគខាងកើត គាបសង្កត់ចិន ភាគខាងត្បូងគ្រប់គ្រង ប៉ាគីស្ថាន ភាគខាងលិចដាក់គំនាបអ៊ីរ៉ង់ និងបន្ដជ្រៀតជ្រែកចូលក្នុងតំបន់អាស៊ី ភាគកណ្ដាល ។
២-វត្ដមានយូរអង្វែងរបស់អាមេរិក នៅអាហ្វហ្គានីស្ថានជាការគំរាមកំហែង ដល់សន្ដិសុខនៅតំបន់ភាគខាងលិច ប្រទេសចិន ។ ក្រោយរយៈបេល១៣ឆ្នាំ ដែលអាមេរិកបង្កើតទីតាំងយោធានៅ អាហ្វហ្គានីស្ថាន យន្ដហោះចម្បាំង ទំនើបៗរបស់អាមេរិក ដូចជា F-22 B-យន្ដហោះទម្លាក់គ្រាប់B-2 យន្ដហោះ យាមល្បាតគ្មានមនុស្សបើក និងសម្ភារ យោធាជាច្រើនផ្សេងទៀតគឺគ្រប់គ្រាន់ ក្នុងការវាយប្រហារទៅលើគោលដៅ នៅក្នុងប្រទេសចិនដោយប្រើប្រាស់រយៈ ពេលតែ២០នាទីប៉ុណ្ណោះ យន្ដហោះ ចម្បាំងអាមេរិកនឹងចូលដល់ទឹកដីចិន។
៣-ប៉ះពាល់ដល់គោលនយោបាយ ស្វយ័តរបស់អាហ្វហ្គានីស្ថាន ។ បើ សម្លឹងមើលទៅលើប្រវត្ដិសាស្ដ្រ ប្រទេសណាដែលអាមេរិកដាក់ទាហាន ប្រទេសនោះត្រូវតែអភិវឌ្ឍន៍គោល នយោបាយតាមឥទ្ធិពលរបស់អាមេរិក ឬគោរពតាមអ្វីដែលអាមេរិកបាន ដាក់ចេញ ។
ទាំងនោះហើយដែលចិនបង្ហាញការ ព្រួយបារម្ភដល់សន្ធិសញ្ញាការពារសន្ដិ សុខរួមអាមេរិក អាហ្វហ្គានីស្ថានដែល ជាការឡោមព័ទ្ធចិនរបស់អាមេរិក ប្រកបដោយជោគជ័យ 9