​ចោរឆក់​ទូរ​សព្ទ័​ម្នាក់​ត្រូវបាន​សន្តិសុខ​ផ្សារ​សូ​រី​យ៉ា​ម៉ុ​ល​ចាប់បាន​ចង់​លាក់បាំង​ពេល​ដែរ​អ្នកយក​ព៏​ត៌មាន​ទៅដល់​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ក្រោយ

0

ភ្នំពេញ​៖ ចោរឆក់​ទូរ​សព្ទ័​ម្នាក់​ពេល​ដែរ​ធ្វើ​សមក្ម​ភាព​ឆក់​ទូរ​សព្ទ័​មួយគ្រឿង​ពីរ​នារី​ម្នាក់​នៅក្នុង​ផ្សារ​សូ​រី​យ៉ា​ម៉ុ​ល ហើយ​ព្យាយាម​រត់គេចខ្លួន​ក៏​ត្រូវបាន​សន្តិសុខ​ផ្សារ​ដេញចាប់បាន​និង​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី​យប់​ឈានចូល​ថ្ងៃទី​៦​ខែ​មិនា​ឆ្នាំ ២០១៤ នៅ​ចំណុច​ក្នុង​ផ្សារ​សូ​រី​យ៉ា​ម៉ុ​ល សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។ ​

តាម​ការ​ឲ្យ​ដឹង​ពីរ​នារី​រងគ្រោះ​ខាងលើ​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​នាង​បាន​ឈរ​និយាយ​ទូរ​សព្ទ័​នៅក្នុង​ផ្សារ​ស្រាប់តែ​ពេលនោះ​ក៏ត្រូវ​បាន​ជនសង្ស័យ​ខាងលើ​បានធ្វើ​សមក្ម​ភាព​ឆក់​ទូរ​សព្ទ័​ពី​នារី​ហើយ​ព្យាយាម​រត់គេចខ្លួន​ក៏​ត្រូវបាន​សន្តិសុខ​ផ្សារ​ដេញតាម​ចាប់បាន​ភ្លាមៗ​ក៏​ឃាត់​យកទៅ​ស្នាក់ការ​សន្តិសុខ​សួរនាំ​សិន​តែ​នៅពេលដែល​អ្នកយក​ព៌​ត៏​មាន​ចុះ​ទៅដល់​កន្លែង​នោះ​ក្រុម​សន្តិសុខ​ខាង​នេះ​មិនបាន​សហការ​ជាមួយ​ឡើយ ដូចជា​ចង់​លាក់បាំង​ពី​រឿង​ខាងលើនេះ ភ្លាមៗ​នោះ​ក៏​សន្តិសុខ​យក​ជនសង្ស័យ​ចេញមក​ខាងក្រៅ​វ ព្រោះ​មិនអាច​ទុក​ជនសង្ស័យ​ខាងលើនេះ​បានយូរ​នោះទេ ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជា​អ្នកធ្វើ​ការបន្ត​។

​ទោះជា​យ៉ាង​ពេលដែល​ជនសង្ស័យ​ខាងលើ​ឃាត់​ខ្លួ​ម​យកមក​ដល់​ប៉ុ​សិ៏​នគរបាល​ផ្សារ​ថ្មី​៣​ហើយ​នៅតែ​សមត្ថកិច្ច​លាក់បាំង​ជនសង្ស័យ​នេះ​ដ​ដែរ រួច​ក៏បាន​ប្រាប់​មកដល់​អ្នក​ព៏​ត៌មាន​ថា​ជនរងគ្រោះ​មិនបាន​ដាក់ពាក្យ​ប្តឹង​នោះ ហើយ​សំរាប់​ចោរឆក់​ទូរ​សព្ទ័​ខាងលើនេះ​ក៏​មិនអាច​ឃុំ​ខ្លួនគេ​បានដែរ​។Image1 Image2