ខេត្តកែប: ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការ ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកែប នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរព័ត៌មាន នាសាលប្រជុំមន្ទីរព័ត៌មានខេត្តកែប។
មានមតិណែនាំនាឱកាសនោះ ឯកឧត្តមបាន ដោយ កុសល បានជំរុញដល់មន្ទីរព័ត៌មានដែលជាសេនាធិការមិនអាចខ្វះបានរបស់រដ្ឋបាលខេត្តកែប និងក្រសួងព័ត៌មាន ត្រូវបន្តជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដែលខេត្តនេះមានអោយកាន់តែផុសផុលបន្តទៀត និងចូលរួមតាមដានផ្សព្វផ្សាយ ពីសមិទ្ធផលដែលខេត្តកែបសម្រេចបាន និងកំពុងបន្តការអភិវឌ្ឍន៍។
ពិសេសេសជាងនេះ ឯកឧត្តម ណែនាំដល់មន្ទីរព័ត៌មានខេត្ត ត្រូវក្តាប់ព័ត៌មានក្នុងខេត្តកែប អោយបានគ្រប់ជ្រុងជ្រោយ និងត្រៀមឆ្លើយតបភ្លាមៗ នូវព័ត៌មានក្លែងក្លាយណាមួយ ដែលបានបង្កើតដោយក្រុមជនអនាមិក។
យ៉ាងណាឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្តកែប ក្នុងការអនុវត្តន៍តួនាទីភារកិច្ចបានល្អនាពេលកន្លងមក៕ សេង ណារិទ្ធ