មន្ទីអភិវឌ្ឍន៍ជនបទ បានប្រារព្ធពិធីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ (ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល)

0

 (កំពង់ធំ)÷ នារសៀលថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ មានពិធីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ក្រោមអធិបតីភាព លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទស្តីទី ដោយមានការអញ្ជើញចូលរួមពីលោក អនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យទាំង១០មន្ត្រី និងមន្ត្រីកិច្ចសន្យាសរុបចំនួន៣៤នាក់ ស្រី០៦នាក់។

លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទស្តីទី បានលើកឡើងថា តាមរយៈប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” បានលើកទឹកចិត្តដល់ស្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ឱ្យបន្តពង្រឹងសមត្ថភាព ដើម្បីចូលរួមអនុវត្តផែនការយុទ្ធសាស្ដ្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទនិងដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនក្នុងអាណត្តិទី៧នេះ។

សូមបញ្ជាក់ផងដែរថា ៖ ការប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី៨ មីនា ឆ្នាំនេះ មន្រ្ដីរាជការជាស្ត្រី បានទទួលជាវត្ថុអនុស្សាវរីយ៍ជាការលើកទឹកចិត្ត ចំណែកមន្ត្រីរាជការជាបុរស ក៏មានវត្ថុអនុស្សាវរីយ៍ជាការលើកទឹកចិត្តផងដែរ ។ កម្មវិធីអបអរសាទរសិទ្ធិនារីដែលប្រព្រឹត្តទៅ ក្នុងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ នាពេលនេះ បានបញ្ចប់ទៅប្រកបដោយភាពសប្បាយ រីករាយ និងស្និតស្នាលបំផុត៕