ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំថវិកាបេឡាមរណសង្គ្រោះ​ និងអំណោយរបស់សម្តេច  ហ៊ុន​ ម៉ាណែត​ ឧបត្ថម្ភ​ជូនក្រុមគ្រួសារសពអតីតយុទ្ធជន  ដែលមានជីវភាពលំបាកខ្វះខ្វាត សម្រាប់រៀបចំ​ពិធី​បុណ្យ​សព​

0

 (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកសណ្តាន់ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួម​មាន​អង្ករ​ចំនួន​៥០​ គីឡូ​ក្រាម​ មីជាតិចំនួន​ ពីរ​កេស​ ទឹក​ត្រី​សុីអុីវចំនួន​ចំនួន​ ពីរ​ យួរ​ និង​ត្រីខ​កំប៉ុង​ចំនួន​ ពីរ​យួរ​ ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តឈ្មោះ ជុំ ជាតិ ឋានន្តរសក្ដិ​នាយចំណង់ អាយុ៦៦ ឆ្នាំ​ អតីត​នៅអង្គភា​ពយោធាស្រុកសណ្តាន់ ខេត្តកំពង់ធំ។ លោកបាន​ទទួល​មរណភាព​ដោយរោគាពាធនៅ​ពេល​កន្លង​ទៅ​ថ្មីៗនេះ​ នៅភូមិត្រឹប ឃុំងន​ ស្រុកសណ្តាន់ខេត្តកំពង់ធំ   ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់លោកនាយចំណង់ ជុំ  ជាតិ ជាអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយសូមបួងសួងដល់វិញ្ញាណក្ខន្ឋលោក ជុំ  ជាតិ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

នៅ​ក្នុង​ឱកាស​នេះ​ ឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងក្រោសម្ដេចមហាបវរធិបតី ហ៊ុន  ម៉ាណែត   នាយករដ្ឋមន្ត្រី​ ព្រមទាំង​ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយនូវរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយើងមានដូចជា ការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ និងការផ្ដល់នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ដោយ​រាជរដ្ឋាភិបាល​ជា​អ្នក​ចេញ​ថ្លៃ​ព្យាបាល​ជូន​ ហើយ​ពេល​បងប្អូន​អតីត​យុទ្ធ​ជន​ទទួល​មរណភាព​មាន​ថវិកា​បេឡាមរណសង្គ្រោះ​ចំនួន​ ៤,០០០,០០០​ រៀល​ សម្រាប់សម្រួលដល់ក្រុមគ្រួសារសពក្នុងការធ្វើបុណ្យជូនបងប្អូន​អតីត​យុទ្ធ​ជន​យេីង​ឲ្យបានសមរម្យ និងឱ្យទាន់ពេលវេលា។ អត្ថបទតំបន់សឹករងកំពង់ធំ