​ស្ត្រី​ដែល​ភរ​គេ​ថា​បាន​កើតកូន​ជា​ពង​និង​ចិ​ញ្ជៀ​ន​នោះ លែងមាន​អ្នក​ជឿ​ទៅ​មើល​ទៀតហើយ

0


​កំពង់ឆ្នាំង​៖ ​ស្ត្រី​ដែល​បាន​អះអាងថា​កើតកូន​មកជា​ពង និង​ចិ​ញ្ជៀ​ន​២​វង់​នោះ ប៉ុន្មាន​ថ្ងៃមុន​នេះ​មាន​ប្រជា ពលរដ្ឋ​បាន​ភ្ញាក់ផ្អើល​ទៅ​មើល​រាប់រយ​នាក់​មែន តែ​មកដល់​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៩ ខែ​តុ លា ឆ្នាំ​២០១៤​នេះ នៅ ក្នុង​វត្ត​ព្រះឥន្ទ​កោ​សី​ហៅ​វត្ត​ដំរី​កូន ដែល​គេ​យក​ធ្វើជា​កន្លែង​ស្នាក់នៅ ដើម្បី​

រកលុយ​នោះ​មាន​ភាពស្ងាត់ជ្រងុំ គ្មាន​អ្នកណា​ជឿ​មក​មើល​ទៀតឡើយ ហើយ​ត្រូវបាន​អាជ្ញាធរខេត្ត​ប្រជុំ​អោយ​មន្ត្រី​ធម្មការ​ស្រុក​បណ្តេញ ស្ត្រី នោះ​ចេញពី​វត្ត ព្រោះតែ​ខ្លាច​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធសាសនា​របស់​ជាតិ​។​ប៉ុន្តែ​ក្រោយពី​គេ​បាន​ដេញចេញ ២​ដង​មក ដល់​រសៀល​ថ្ងៃទី​១៩ ខែតុលា​នេះ​ស្ត្រី​រូបនោះ​និង​បក្ខពួក​មិនទាន់​ចេញ​នៅ ឡើយ​ព្រោះ មាន​លោក សង្ឃ​ជា​ខ្នង​នៅ​ពីក្រោយ​ធ្វើ​ផ្ទះ​អោយនៅ​ក្រោយ​វត្ត​បន្តទៀត​។​​នៅពេល​ប្រជាពលរដ្ឋ​អស់ជំនឿ នៅ​ថ្ងៃទី​១៥ ខែតុលា​មុននេះ ស្រាប់​តែមាន​គេ​លួច​ប្រឌិត​ហេតុ​ការ​ថ្មី មួយទៀត​ដោយ​x1

ឃោសនា​ថា​៖​មាន​ក្មេង​ម្នាក់​បាន​យក​ទូរ​សព្ទ័​ដៃ​ទំនើប​ទៅ​ថតរូប​ពង និង​ជញ្ជៀន ដែល​គេ​ដាក់ ក្នុង​កញ្ចក់ ស្រាប់តែ​ថត​ជាប់​ជាមួយ​មាន​រូប​ស្រី​ស្លៀក​ស ពាក់​ស មាន​សក់វែង​អន្លាយ មើលទៅ​ដូច​ខ្មោច​តែ​ត្រូវ​​បាន​គេ​អះអាងថាៈ អ្នក​សច្ចំ (​សាច់​ចាំ )​ដើម្បីអោយ​គេ​ភ្ញាក់ផ្អើល​ទៅ​មើល​ជាថ្មីទៀត តែ​គ្មាន​អ្នកណា​ជឿ​ទៀត​ឡើយ ដែល​រឿងនេះ​គេ​ថា​មាន​លោកសង្ឃ​ខូច​១​អង្គ​ប្រឌិត​ឡើង ដើម្បី​ផលប្រយោជន៍​បក្ខ​ពួកគេ ។download

​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៤ លោក ថា​ន់ សា​រុំ អភិបាលរង​ស្រុក​បរិបូរ​ណ៌​បានអោយដឹងថា ៖ ក្រោយពី​មាន​ភាព​ភ្ញាក់ផ្អើល​នៅក្នុង​វត្ត​ព្រះ​កោ​សី ហៅ​វត្ត​ដំរី​កូន ចាប់​ព​ញ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៤​មក​ស្ថិត ក្នុងភូមិ​ព្រៃ​ព្រាល ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរ​ណ៌ មាន​ស្ត្រី​មា្ន​ក់​និ​យ​យ​មិន​គួរអោយ​ជឿថា គេ​បាន​កើតកូន​មក ជា​កូន​នឹង​ចិ​ញ្ជៀ​ន​២​វង់ ដែលជា​រឿងប្រឌិត​ឡើង​មិន​ទំនង ស្នាក់នៅ​ក្នុង​វត្ត​ខាងលើ និង​ធ្វើអោយ​មានការ​ប៉ះ ពាល់​ដល់​វិស័យ​ព្រះពុទ្ធសាសនា​របស់​ជាតិ​។ 10743342_1646154655610911_1715166220_n

នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៤ អាជ្ញាធរខេត្ត មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ព្រះ​មេគណ​ខេត្ត​.​ស្រុក និង​មន្ត្រី​ធម្មការ​និង​សាសនា​ស្រុក​បរិបូរ​ណ៌ បានធ្វើការ​ប្រជុំ​មួយ និង​បានសម្រេច​អោយ​មន្ត្រី​ធម្មការ​ស្រុក​បរិបូរ​ណ៌​បណ្តេញ​ស្ត្រី​ឈ្មោះ ជា អ៊ី​ត អាយុ​៤២​ឆ្នាំ កើតកូន​ចេញមក​ជា ពង​និង​ចិ​ញ្ជៀ​ន​នោះ​ចេញពី​វត្ត​ព្រះឥន្ទ​កោ​សី ជាបន្ទាន់​កុំអោយ​យក​វត្ត​ព្រះពុទ្ធសាសនា​ធ្វើជា​កន្លែង​រកស៊ី​។​​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៤ អាជ្ញាធរ​ស្រុក រួមជាមួយ​ព្រះ​មេគណ​ស្រុក និង​មន្ត្រី​ធម្មការ​ស្រុក បាន​បើក​ការប្រជុំ​មួយទៀត​ជាមួយ​ចៅអធិការ​វត្ត​ព្រះឥន្ទ​កោ​សី​ស្តីទី​នៅក្នុង​សាលាឆាន់ និង​បានសំរេច​អោយ​​បណ្តេញ​ស្ត្រី​ឈ្មោះ ជា អ៊ី​ត ចេញពី​វត្ត ប៉ុន្តែ​10723604_1646154568944253_928098580_n (1)

នៅថ្ងៃនោះ​ស្ត្រី​ខាងលើនេះ​មិន​ព្រម​ចេញពី​វត្ត​ឡើយ ដោយ​អះអាង ថា​៖ គាត់​រស់នៅ​ទីនេះ​ដើម្បី​កសាង​វត្ត​។​មិនតែប៉ុណ្ណោះ​ព្រះសង្ឃ​ព្រះនាម យ៉ង់ វណ្ណា​ន ចៅអធិការ​វត្ត​ស្តីទី​បាន និង​កំពុង​សង់ផ្ទះ​មួយ​ខ្នង​នៅ ពីក្រោយ​សាលាឆាន់​ដើម្បីអោយ​ស្ត្រី​នេះ​ស្នាក់នៅ​បន្ត​ភូតភរ​គេ​រកប្រាក់​ចំណូល តទៅទៀត​។​10580975_1646154248944285_1403672144_n

ក្នុងការ​សាងសង់​ផ្ទះ​ខាងលើនេះ​អាជ្ញាធរខេត្ត​ស្រុក​មិន​ឯកភាព​ទេ ព្រោះ​ដី​កន្លែង​សាងសង់​នេះ​ក៍​ជា​ដី​វត្ត​ដែរ បើ​ពូ​កែស​ក្ក័​សិទ្ធ​ទោះបីជា​ទៅ​នៅទីណា​ក៏មាន​មនុស្ស​ទៅរក​ដែរ​។​​លោក ថា​ន់ សា​រុំ​បានបញ្ជាក់​អោយដឹងទៀតថា​៖​តាម​ការឯកភាព​រប​ស់​អាជ្ញាធរខេត្ត ស្រុក​នឹង​ចាត់​វិធាន ការ​រដ្ឋបាល​តាមផ្លូវ​ច្បាប់ ប្រសិនបើ​ស្ត្រី​និង​សាច់ញាតិ​របស់គាត់​មិន ព្រម​ចាក​ចេញពី​វត្ត​តាម​សំរួល​ទេនោះ ដែល​វិធានការ​រដ្ឋបាល​នោះ គឺជា​ការចាប់​បង្ខំ​អោយ​ត្រូវតែ​ចេញ ដើម្បី​កុំ​អោយគេ​យក​វិស័យ​ព្រះពុទ្ធ​សា​នា មក​ធ្វើជា​អាជីវកម្ម​ផ្ទាល់ខ្លួន​ភូរ​ភរ​បោកប្រាស់​គេ​បន្តទៀត​៕