ខេត្តព្រះសីហនុ៖ថ្លៃងក្នុងសន្តិសីទសារព័ត៌មាននាល្ងាចថ្ងៃទី ១០ខែមីនាឆ្នាំ ២០២៤ស្ដីពីការចុះបង្ក្រាបទីតាំង ល្បែង អនឡាញខុសច្បាប់មួយកន្លែងស្ថិតក្នុងភូមិ ៣សង្កាត់លេខ ៤ ក្រុងនិងខេត្តព្រះសីហន អតីត កាស៊ីណូ Paradise IIsland ឯកឧត្តមសុខផលរដ្ឋលេខាធិ ការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មការ បានបញ្ជាក់ ថា កន្លងមកនេះ យុទ្ធនាការចុះ បង្រាប់ទីតាំង ល្បែជាង៣០០០កន្លែងធ្វើឡើងទូទាំងប្រទេស និងបានឃាត់ ខ្លួន មនុស្សជាង ១ម៉ឺននាក់។
ឯកឧត្តមសុខផលបានសង្កត់ធ្ងន់ថា ក្រោយពីទទួលបានបទបញ្ជារបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់បទបញ្ជាមកគណៈកម្មាធិការចំពោះកិច្ច ធ្វើការ ស្រាវ ជ្រាវនិងស៊ើបអង្កេតគ្រប់ទីតាំងល្បែងខុសច្បាប់ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីយក មកអនុវត្ត នីតិវិធីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង។គិតត្រឹមរយៈពេលបីថ្ងៃចុងក្រោយនេះ កម្លាំងនៃគណៈកម្មការ ចំពោះកិច្ចបានសម្រេចនូវលទ្ធផលយ៉ាងល្អប្រសើរដោយធ្វើការបង្ក្រាបបាននិងបិទទីតាំងល្បែងស៊ីសងខុសច្បាប់ចំនួនជាង៣ពាន់ទីតាំងនិងឃាត់ខ្លួនមនុស្សរហូតជាង១ម៉ឺននាក់ឯណោះ។ហេតុនេះក្នុងនាមឯកឧត្តមសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់សូមដកខ្លួនជាជាបន្ទាន់ បើពុំដូចនោះទេសមត្ថកិច្ចនិងធ្វើការទៅតាមផ្លូវច្បាប់។ឯកឧត្តមបន្តថាសំរាប់ខេត្តព្រះសីហនុភាពជោគជ័យដែលយើងកំពុងទទួលបាននៅពេលនេះគឺដោយសារមានការសហការយ៉ាងស្អិតប្រមូលពីអាជ្ញាធរមូលដ្ឋានជាពិសេសឯកឧត្តមគួចចំរើនប្រធានគណៈប្រជាការឯកភាពខេត្ត.ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ឯកឧត្តមអគ្គស្នង ការរងនិងជាស្នងការនគរបាលខេត្តព្រះសីហនុក៏ដូចជាកម្លាំងកងរាជរអាវុធហត្ថ រួមជាមួយ មន្ត្រីពាក់ព័ន្ធជាច្រើន អ្នក ដែលលោកទាំងអស់បានខិតខំអស់ពីកម្លាំងកាយចិត្ត នាពេលកន្លងមក។
នៅចំពោះមុខឯកឧត្តមសុខផល រួមជាមួយនឹងមន្ត្រីពាក់ព័ន្ធនៃគណៈជាការឯកភាពខេត្ត ក៏ដូចអ្នកសារព័ត៌មានឯកឧត្តមគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងផងដែរថា ទី១. ឯកឧត្តម ធ្វើការអំពាវនាវយ៉ាងទទូចដល់គ្រប់ម្ចាស់ល្បែងស៊ីសងខុសច្បាប់ទាំង អស់សូមមេត្តា ដកខ្លួន នៅឆ្ងាយ អំពីបទល្មើសល្បែងទាំងនេះព្រោះល្បែងស៊ីសងវាបាត់ធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ ដូចនេះដើម្បីជា ផុតពីសម្លាញ់ច្បាប់មានតែការដកខ្លួនចេញដោយឆ្ងាយពីអំពើល្មើសច្បាប់ទាំងនោះទេ។ទី ២ ស្នើឱ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលមកធ្វើការនៅក្នុងក្រុងព្រះសីហនុ ពាក់ព័ន្ធទៅនឹងទីតាំងល្បែង កាស៊ីណូ សូម បងប្អូនប្រជាពលរដ្ឋមុននឹងចូលធ្វើការសូមធ្វើការសាកសួរ ថាតើទីតាំងល្បែងកាស៊ីណូ មានច្បាប់ ហើយឬនៅ ចៀសវាងសមត្ថកិច្ចចុះអនុវត្តនីតិវិធីវាអាចធ្វើឲ្យប៉ះពាល់ដល់ពេលវេលានិងកិត្តិយសរបស់បងប្អូនប្រជាពលរដ្ឋនិងទី៣.ឯកឧត្តមសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានដឹងឬមានការសង្ស័យអំពីទីតាំង ពាក់ព័ន្ធអំពើល្មើសច្បាប់សូមបងប្អូនរាយការណ៍មកកាន់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីសមត្ថកិច្ចមានមូល ដ្ឋាន ក្នុងការធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវឈានទៅបង្ក្រាប៕
នាគសមុទ្រ