ជនមានពិការភាព និងប្រជាពលរដ្ឋក្រីក្រចំនួន២៥០គ្រួសារ បានទទួលជំនួយស្បៀងអាហារពីអង្គការរ៉ុកហ្វោនដឺសុន ខេមបូឌា តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសេឹករងកំពង់ធំ

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤អង្គការរ៉ុកហ្វោនដឺសុន ខេមបូឌា បានផ្ដល់ជំនួយឧបត្ថម្ភជាស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនដល់ជនមានពីការភាព  និងប្រជាពលរដ្ឋក្រីក្រចំនួន២៥០គ្រួសារ  ដែលបានអញ្ជើញមកពីតាមបណ្ដាមូលដ្ឋាននានាក្នុងខេត្តខេត្តតាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដែលពិធីនេះប្រព្រឹត្តទៅនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក គឹម  វណ្ណដា តំណាងលោក ប្រេត ម៉េតលីន អគ្គនាយកអង្គការ រ៉ុកហ្វោនដឺសុន ខេមបូឌា និងភរិយា បានឡើងមានយោបល់បញ្ជាក់ថា អង្គការរ៉ុកហ្វោនដឺសុន ខេមបូឌា ជាអង្គការមួយដែលបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាជនកម្ពុជា ដែលមានជីវភាពលំបាកខ្វះខាត ដូចជាស្បៀងអាហារ ការជួយធ្វើអណ្ដូងទឹកស្អាតសម្រាប់ប្រជាជនប្រើប្រាស់ ។ ហើយនៅក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ កន្លងទៅ អង្គការរ៉ុកហ្វោនដឺសុន ខេមបូឌា តាមរយៈ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានជួយធ្វើអណ្ដូងទឹកស្អាតចំនួន១២អណ្ដូងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងឧបត្ថម្ភស្បៀងអាហារជូនប្រជាពលរដ្ឋក្រីក្របានចំនួនជាង១.០០០គ្រួសារ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ រួចមកហើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះលោក ប្រេត ម៉េតលីន អគ្គនាយកអង្គការរ៉ុកហ្វោនឌឺសុន ខេមបូឌា និងភរិយា ដែលបានជួយឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងអណ្ដូងទឹកស្អាតសម្រាប់ប្រជាជនកម្ពុជា ដែលមានជីវភាពលំបាកខ្វះខាតប្រើប្រាស់នាពេលកន្លងទៅ ហើយនៅថ្ងៃនេះជាថ្មីម្ដងទៀតអង្គការរ៉ុកហ្វោនឌឺសុន ខេមបូឌា ក៏បានបន្តជួយឧបត្ថម្ភបន្ថែមទៀតសម្រាប់ជនមានពីការភាព និងប្រជាពលរដ្ឋក្រីក្រចំនួន២៥០គ្រួសារ ដែលបានអញ្ជើញមកពីតាមបណ្ដាមូលដ្ឋាននានានៅក្នុងខេត្តកំពង់ធំ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២០គីឡូក្រាម មីជាតិចំនួន១កេស និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ។

លោកយាយ លោកតា អំុ ពូមីង ដែលជាជនមានពិការភាព និងប្រជាពលរដ្ឋក្រីក្រ សូមថ្លែងអំណរគុណ និងគោរពជូនពរលោកប្រេត ម៉េតលីន អគ្គនាយកអង្គការរ៉ុកហ្វោនដឺសុនខេមបូឌា និងភរិយា ព្រមទាំងឧត្តមសេនីយ៍ទោសោម ស៊ុន សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លៀតឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ