អភិបាលស្រុកប្រាសាទសំបូរ បានចុះសួរសុខទុក្ខ និងនាំយកថវិការ៤លានរៀលរបស់សម្ដេចតេជោ ហ៊ុន សែន ជូនគ្រួសារអតីតយុទ្ធជនក្នុងស្រុកប្រាសាទសំបូរ 

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ និងក្រុមការងារស្រុក បានចុះសួរសុខទុក្ខ និងនាំយកថវិកា៤លានរៀលបេឡាមរណៈសង្គ្រោះ ជូនដល់គ្រួសារសពអតីតយុទ្ធជនលោកស្រី អែម នឿន នៅភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួម មានលោកអធិការ នគរបាលស្រុក កងរាជអាវុធហត្ថ នាយទាហានពលទាហាន លោកមេឃុំសំបូរណ៍ និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង៣០នាក់។

លោក ឃីម សុខឃាង បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់លោកស្រី អែម នឿន ជាអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយសូមបួងសួងដល់វិញ្ញាណក្ខន្ឋលោកស្រី អែម នឿន ជាអតីតយុទ្ធជនបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោកអភិបាលស្រុកប្រាសាទសំបូរ បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន សមាគម អតីត យុទ្ឋជន កម្ពុជា និង ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយនូវរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយើង ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ ជួយដល់ពួកគាត់ឱ្យទាន់ពេលវេលា។

ជាចុងក្រោយលោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានផ្ដាំផ្ញើដល់គ្រួសារអតីតយុទ្ធជន ត្រូវរក្សាសុខភាពឱ្យបានល្អ ព្រោះនេះជារដូវក្តៅ និងប៉ះពាល់ដល់សុខភាព។ សូមចូលរួមប្រុងប្រយ័ត្ន ចំពោះអគ្គីភ័យផ្សេងៗដោយកើតឡើងនៅក្នុងមូលដ្ឋាន ពិសេសគឺភ្លើងធូប ភ្លើងទានមភ្លើងចង្ក្រាន ការប្រើប្រាស់បំពង់ហ្គាស និងការឆ្លងចរន្តអគ្គិសនីផងដែរ។ អត្ថបទរដ្ឋបាលស្រុកប្រាសាទសំបូរ