ឯកឧត្តម ទ្រី ដាលុច អញ្ជើញជាអធិបតីប្រារព្ឋខួបលើកទី១១៣ នៃទិវាអន្តរជាតិនារីក្រោមប្រធានបទ«ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ស្រុកប្រសាទបល្ល័ង្ក

0

កំពង់ធំ៖ ឯកឧត្តម ទ្រី ដាលុច អគ្គលេខាធិការរង នៃគណកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង អញ្ជើញជាអធិបតីប្រារព្ឋខួបលើកទី១១៣ នៃទិវាអន្តរជាតិនារីក្រោមប្រធានបទ«ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៤ នៅសាលាស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ក្នុងពិធីនេះដែរដោយមានអ្នកចូលរួមពីលោក ឈួន រ៉ា ប្រធានក្រុមប្រឹក្សាស្រុក លោក វណ្ណៈ សោភានិត អភិបាលស្រុក ក្រុមការងារលោកស្រីតំណាងស្ត្រីនៅសាលាស្រុក អ្នកគ្រូ និងមកពីបណ្ដាឃុំប្រមាណជិត៤០០ នាក់ផងដែរ ។

ឯកឧត្តម ទ្រី ដាលុច បានមានប្រសាសន៍ថា ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងាគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំបានអនុញ្ញាតឱ្យរូបខ្ញុំជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកចូលរួមក្នុងពិធីអបអរសាទរទួបលើកទី១១៣ នៃ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ៖ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្ត កម្មឌីជីថល ដែលប្រារព្ធធ្វើឡើងនៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាថ្ងៃនេះ និងបានពាំនាំពីអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព លោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង ផ្តាំផ្ញើនូវការសួរសុខទុក្ខ និងសេចក្តីនឹករលឹកជូនដល់ លោកពូ អ្នកមីង ដែលបានចូលរួមក្នុងកម្មវិធីនេះ ។

ឯកឧត្តមបញ្ជាក់ថាទោះបីជារូបខ្ញុំមិនបានកើតនៅក្នុងរបបដ៏ខ្មៅងងឹតដែលមានរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក៏ដោយ តែរូបខ្ញុំបានដឹងថា ក្រោយការរំដោះ ៧ មករា ១៩៧៩ មកសម្រាប់កម្ពុជាសិទ្ធិនារីត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុកដាក់ខ្ពស់ជាបន្តបន្ទាប់រហូតដល់អាណត្តិទី៧នេះខណៈដែលស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គមដែលធ្វើឱ្យកម្ពុជារីកចម្រើនដូចសព្វថ្ងៃ។

ឯកឧត្តមបន្តថាបច្ចុប្បន្ននេះនៅតាមក្រសួង ស្ថាប័នរដ្ឋ និង ឯកជនតែងតែមានវត្តមានរបស់ស្រ្តីជាពិសេសទៅទៀតនោះចំនួននៃវត្តមានស្ត្រីមានការកើតឡើងជាបន្តបន្ទាប់។ឈរលើមូលដ្ឋានទាំងអស់នេះហើយទើបយើងដឹងថាកត្តាសុខសន្តិភាព វិបុលភាព ការគ្មានអំពើហិង្សា គ្មានសង្គ្រាមពិតជាមានតម្លៃណាស់ដែលអាចជំរុញការអភិវឌ្ឍលើគ្រប់វិស័យព្រមទាំងធ្វើឱ្យប្រជាជនរស់នៅប្រកបដោយភាពសុខដុមរមនានិងផ្តល់និកាសឱ្យស្ត្រីនិងបុរសកូនប្រុសស្រីបានរស់នៅជួបជុំក្រុមគ្រួសារមានសិទ្ធិសេរីភាពក្នុងការទទួលបាននូវការអបរំ រៀនសូត្រខ្ពស់ មានចំណេះដឹង ជំនាញ បច្ចេកទេស និងមុខរបរដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សេដ្ឋកិច្ចគ្រួសារ រួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានភាព រីកចម្រើនរុងរឿង។និយាយដល់កត្តាសន្តិភាពនេះ គឺយើងត្រូវចាំបាច់ដឹងគុណដល់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សដែលជាស្ថាបនិកសន្តិភាពនិងព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាជនជួបការលំបាកនានា។

ឯកឧត្តមបន្តទៀតថាការរស់នៅប្រចាំថ្ងៃក្នុងសង្គមវិញបច្ចេកវិទ្យាឌីជីថលបាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការបម្រើឱ្យកិច្ចការងារស្ទើរតែគ្រប់វិស័យ។ត្រង់ពាក្យថាស្ត្រីខ្ញុំគិតថា លោកពូ-អ្នកមី អ៊ុប្រុស-អ៊ុស្រី ពិតជាធ្លាប់បានឮនូវសុភាសិតមួយឃ្លា “ស្ត្រីបង្វិលជើងក្រានមិនជុំ” ចំពោះសុភាសិតមួយនេះ ខ្ញុំមិនហ៊ាននិយាយថាខុសឬត្រឹមត្រូវទេ សម្រាប់សម័យកាលមុន ប៉ុន្តែសម្រាប់សម័យកាលនេះ គឺជាសម័យកាលដែលបុរសនិងស្ត្រីមានភាពស្មើគ្នា ហើយជាសម័យកាលដែលស្ត្រីត្រូវបានផ្ដល់អាទិភាពដូច្នេះសុភាសិតដែលថា “ស្ត្រីបង្វិលជើងក្រានមិនជុំ”

ឯកឧត្តម ទ្រី ដាលុច បានជំរុញឲ្យស្ត្រីទាំងអស់ខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀតដើម្បីលើកកម្ពស់សមត្ថភាពរបស់ខ្លួនក្នុងការចូលរួមដឹកនាំមូលដ្ឋានឲ្យមានការរីកចម្រើន ។

អត្ថបទលោក ធូ កែវមុន្នី