កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំចុះស្រាវជ្រាវបង្ក្រាបករណី ករណីហឹង្សាដោយចេតនា(មានអាវុធ)ដែលប្រព្រឹត្តិនៅចំណុចតារាងបាល់ទះភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

0

កំពង់ធំ៖ ដោយមានកាចង្អុលណែនាំពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ:ភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ។យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះនៅវេលាម៉ោង១៦.២០ នាទីថ្ងៃទី១១ខែមិនាឆ្នាំ២០២៤លោកវរ:សេនីយ៍ទោ ផុន សុផល ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើល កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងសែនសរុបចំនួន ១០នាក់មធ្យោបាយរថយន្យ២គ្រឿង ម៉ូតូ៤គ្រឿង ចុះស្រាវជ្រាវបង្ក្រាបករណី ករណីហឹង្សាដោយចេតនា(មានអាវុធ)ដែលប្រព្រឹត្តិនៅចំណុចតារាងបាល់ទះភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លទ្ធផលឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់
១/ឈ្មោះហេង ជីវីន ហៅអាហ៊ុយ ភេទប្រុស អាយុ១៥ ឆ្នាំរស់នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែនខេត្តកំពង់ធំ ។
២/ឈ្មោះសុីម សុវណ្ណបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិស្ទឹងសែន សង្កាត់កំពង់ត្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
៣/ឈ្មោះយឿនតុងហាក់ ភេទប្រុស អាយុ១៥ឆ្នាំរស់នៅភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ។
៤/ឈ្មោះឆ័ង សុវណ្ណរាជ្យ ភេទប្រុសអាយុ១៥ឆ្នាំរស់នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែនខេត្តកំពង់ធំ។ ដោយឡែកបក្ខពួកមួយចំនួនទៀតបានគេចខ្លួនអស់ ។

ករណីនេះសមត្ថកិច្ចកងរាជអាវធហត្ថចាប់យកវត្ថុតាងរួមមាន ១/ទូរសព្ទចំនួន០២គ្រឿង.២/កាំបិតកកុកចំនួន០១ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកំពង់ធំ កសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ៕ អត្ថបទកងរាជអាវុធហត្ថខេត្តកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។