​មេឃុំ និង​ប្រធាន​សហគមន៍​កំពង់ព្រះ​គរ​គី​គំរាម​ចាប់ខ្លួន​ប្រជាពលរដ្ឋ និង​ក្រុម​អ្នកសារព័ត៌មាន ​ខណៈ​កំពុង​រកឃើញ​សម្រាស់​ក្នុង​តំបន់​អភិរក្ស​ឡូត៍​ស្តី​ពាក់​កន្ទេល​

0

​កំពង់ឆ្នាំង​៖​ ​ក្រោយពី​កាសែត​កម្ពុ​ជាថ្មី​បាន​ផ្សាយ​ជា​បន្តរ​បន្ទាប់ អំពី​បទល្មើស​នៃ​ការកាប់​ព្រៃ​លិច​ទឹក​និង ការដាក់​សម្រាស់​ក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី​ឡូ​តិ៍​ស្តី​ពាក់​កន្ទេល ស្ថិតក្នុង​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូ រណ៍ ខេត្តកំពង់ឆ្នាំង កាលពី​សប្តាហ៍​មុន​រួចមក នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​

បរិបូរណ៍ នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង លោក​មេឃុំ និង​លោក​ប្រធាន​សហគមន៍​កំពង់ព្រះ​គរ​គី បាន​ឆ្លើយ​បដិសេធថា គ្មាន​ការដាក់​សម្រាស់​នៅក្នុង​ឡូ​តិ៍​អភិរក្ស​នេះឡើយ​។​មិនតែប៉ុណ្ណោះ​គេ​ថែមទាំង​និយាយថា​ការចេញផ្សាយ​របស់​កាសែត​ផ្សាយ​ខុសពី​ការពិត​ទៀតផង​។​

​​ដើម្បី​បញ្ជា​ក់នូវ​ការពិត នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៤ ក្រុម​អ្នកយកព័ត៌មាន​យើង​បាន​ជួល និង​សហការ​ជាមួយ​ប្រជាពលរដ្ឋ​១​ក្រុម​មាន​៩​នាក់​នៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ ទៅ​រុករក​និង​មុជ​យក​សម្រាស់​នៅក្នុង​ដែន​អភិរក្ស ខាងលើនេះ​។​ប៉ុន្តែ​មុននឹង​ធ្វើ​កិច្ចការងារ​នេះ ក្រុម​អ្នកយកព័ត៌មាន​យើង​បាន​រាយការណ៍​ជូន​ឯ​.​ឧ​អភិបាលខេត្ត លោក​អភិបាលស្រុក​បរិបូរណ៍ លោកនាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង និង​លោកស្នងការ​នគរបាល​ខេត្ត អោយបាន​ជ្រាប​ជាមុន និង​រួមសហការ ហើយ​លោក​ប្រាប់ថា​សូម​ធ្វើការ​នេះ​ចុះ​លោក​មិន​ឃាត់ឃាំង​ទេ​។​​

នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ក្រុម​អ្នកយកព័ត៌មាន​យើង និង​ប្រជាពលរដ្ឋ​បាន​ចុះ​ទៅដល់​ចំណុច​ព្រែក កោះ​រ៉ង ដែល​ប្រជាពលរដ្ឋ​ប្រាប់ថា​ជា​កន្លែង​ដាក់​សម្រាស់​របស់​ឈ្មោះ ធៀង​(​អនុប្រធាន​សហគមន៍​) ដើម្បីអោយ អ្នក​មុជទឹក​ចុះ​រាវរក​សម្រាស់ នៅពេលនោះ​លោក ផាន់ ផល្លា ប្រធាន​សហគមន៍​នេសាទ​កំពង់ព្រះ​គរ​គី និង​កូនចៅ​ចំនួន​៣​នាក់​ទៀត​បាន​មកដល់ ហើយ​ព្យាយាម​ចង់​ចាប់​ក្រុម​អ្នក​មុជទឹក​យក​សម្រាស់​នោះ តែ​ក្រោយពី​ដឹងថា ប្រជាពលរដ្ឋ និង​អ្នក​មុជទឹក​នោះ​គឺ ក្រុម​អ្នកយកព័ត៌មាន​យើង​ជា​អ្នក​ជួល​មក ទើប​គេ​ដកថយ​ទៅវិញ​ហើយ​គេច ខ្លួន​បាត់​។

​នៅ​ចំណុច​នេះ​ក្រុម​អ្នក​មុជទឹក​យើង​បានអោយដឹងថា មាន​សម្រាស់​ថ្មីៗ​ដែល​ខ្លះ​មិនទាន់​ជ្រុះ​សន្លឹក​ផង រាប់ពាន់​ក ដែល​ជនល្មើស​បាន​បោះបង្គោល​ជុំវិញ​មិនអោយ​ប៉ើង​តាម​ទឹក​ហូរ​ដែល​ទឹក​មាន​ជម្រៅ​ជាង​៤​ម៉ែត្រ និង នៅ​ចំណុច​នេះ​ក្រុម​អ្នក​មុជទឹក​បាន​មុជ​យក​សម្រាស់​ជាង​៥០​កមក​បង្ហាញ​។​​​នៅ​ចំណុច​ព្រែក​៤​មុខ ជា​សម្រាស់​របស់​ឈ្មោះ តុ​ន កូនចៅ​នៅក្នុង​សហគមន៍ ត្រូវបាន​ក្រុម​អ្នក​មុជទឹក​យើង​អោយដឹងថា​៖​មា​នក​សម្រាស់​រាប់ពាន់​ក ដូច​ចំណុច​ព្រែ​កកោះ​រ៉ង​ដែរ​។

​ពេល​ក្រុម​អ្នកយកព័ត៌មាន​យើង និង​ក្រុម​ប្រជាពលរដ្ឋ​យើង​កំពុងបើក​កាណូត​ទៅ​រុករក​សម្រាស់​បន្តទៀត​នៅ​ចំណុច​ព្រែក​រណ្តំ ពេលនោះ​លោក គង់ គឹម​ហាក់ មេឃុំ​កំពង់ព្រះ​គរ​គី ដែល​ជិះ​លើ​បា​ឡា​លោក យឹម ហ៊ាន នាយប៉ុស្តិ៍​រដ្ឋបាល​នគ​របាល​ស្តីទី​កំពង់ ព្រះ គរ​គី បាន​ឃាត់​ក្រុម​កាណូត​របស់​ប្រជាពលរដ្ឋ និង​កាណូត​ក្រុម​អ្នកយកព័ត៌មាន​យើង ដោយបាន​និយាយ​ខ្លាំង ៗ​ថា​៖«​ហ៊ាន​ដឹក​សម្រាស់​ទាំង​កណ្តាល​ថ្ងៃ​ផង​ហ្អី រកតែ​មុខ​ប្រជាជន​ល្អ​នឹង​ហើយ និង​បានរៀបចំ​គម្រោង​បានល្អ​ទៀតផង គឺ​ត្រូវ​ចាប់​ដាក់គុក​ទាំងអស់​(​សម្តី​ខាងលើនេះ​គឺ​លោក​មេឃុំ​បាន​ចោទ​ប្រជាពលរដ្ឋ​ថា ជា​ជនល្មើស​ម្ចាស់ សម្រាស់ រួមគំនិត​ជា​អ្នកកាសែត​រុករក​

សម្រាស់ ដើម្បី​ទំលាក់កំហុស​មកលើ​អាជ្ញាធរ និង​សហគមន៍​) ប៉ុន្តែ​ក្រោយ ពី​បាន​តវ៉ា​គ្នា​យ៉ាង​តឹង​ស​សៃ​ក​ជាមួយ​ក្រុមអ្នកកាសែត​យើង​រួចមក លោក​មេឃុំ​មិន​ហ៊ាន​ឃាត់ខ្លួន​ប្រជាពលរដ្ឋ និង​ក្រុមអ្នកកាសែត​យើង​ទេ​គឺ​បា​ម​ត្រឹមតែ​គំរាម​ប៉ុណ្ណោះ​។​​នៅក្នុង​ចំណុចកណ្តាល​ព្រែក​រណ្តំ គេ​ពិនិត្យឃើញ​ព្រៃ​លិច​ទឹក​ម្តុំ​នោះ ត្រូវបាន​គេ​កាប់​មែក​អស់​នៅសល់តែ​គល់ ហើយ​ពេល​ក្រុម​អ្នក​មុជទឹក​ចុះ​រាវ​រកបាន​ប្រទះឃើញ​សម្រាស់​ថ្មីៗ និង​សម្រាស់​សល់​ពី​ឆ្នាំមុន​មួយចំនួន​ដែល មាន​ចង​ភ្ចា​ប់​ជាមួយ​កា​រ៉ុង​នុយ​អប់​ដាក់​ក្នុង​សម្រាស់​អោយ​ត្រី​កុំ ងាយស្រួល​ហ៊ុំ​ចាប់យក​។​

ដោយឡែក​នៅ​ចំណុច​ក្បាល​ពាម​ព្រែក​រណ្តំ​វិញ​ដែល​ប្រជាពលរដ្ឋ​អោយដឹងថា ជា​ចំណុច​ដាក់​សម្រាស់​របស់​ឈ្មោះ ហោ ជា​កូនលោក​មេឃុំ​ត្រូវបាន​អ្នក​មុជទឹក​មុជ​រាវរក​អោយដឹងថា មាន​សម្រាស់​ប្រមាណ​ជិត​១​ពាន់​ក​ដែល​ត្រូវបាន​ជនល្មើស បោះ បង្គោល​ទប់​ជុំវិញ និង​ចងរឹត​ខ្សែ​នីឡុង​ពីលើ​កុំអោយ​ទឹក​ហូរ​ប៉ើង​។​នៅក្នុង​ចំណុច​ទាំង​៤​ស្ថិតក្នុង​តំបន់​ឡូ​តិ៍​អភិរក្ស នេះ ក្រុម​ប្រជាពលរដ្ឋ​មុជទឹក​យកបាន​រាវរក​ឃើញ​ជាង​១០០​ក​ប៉ុណ្ណោះ ដើម្បី​ទុក​វត្ថុតាង​បង្ហាញ​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ ប៉ុន្តែ​នៅក្នុង​ចំណុច​ទាំង​៤​នោះ នៅមាន​សម្រាស់​រាប់ពាន់​កទៀត ដែល​យើង​មិនអាច​យក​អស់​។​​នៅវេលា​ម៉ោង​៨​និង​៣៦​នាទី​ឯ​.​ឧ ឈួ​រ ច័ន្ទ​ឌឿ​ន

អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​និយាយ​តាម​ទូរស័ព្ទ​អោយ​ក្រុម​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​ឯ​.​ឧ​បាន​បញ្ជារ​អោយ​លោក​អភិបាលស្រុក លោកនាយ​ខ័​ណ្ឌ ចុះទៅពិនិត្យ​ជាក់ស្តែង​នៅក្នុង​តំបន់​អភិរក្ស​ខាងលើ​នេះហើយ ប្រសិនបើ​មាន​បទល្មើស​នេះ​ពិតមែន ត្រូវតែ​ចាត់ការ​កសាង​សំណុំរឿង​ជនល្មើស​ទៅតាម​និតិ​វិធី​បញ្ជូន​ទៅកាន់​តុលាការ​។​​ក្រោយពី​មាន​បញ្ជារ​របស់លោក​អភិបាលខេត្ត លោកស្នងការ​នគរបាល​ខេត្ត លោកនាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង នៅវេលា​ម៉ោង​១៤និង​១៥​នាទី យើង​បានឃើញ​លោក ថា​ន់ សា​រុំ អភិបាលរង​ស្រុក​បរិបូរ​ណ៌ លោក ម៉ប់ សា​មុន នាយរង​ផ្នែក​រដ្ឋបាល​ជលផល​ផ្សារឆ្នាំង លោក ឈឹម បាន នាយរង​សង្កាត់​ជលផល​បរិបូរ​ណ៌ លោក អ​ធិ ការរង​នគរបាល​ស្រុក​បរិបូរណ៍ និង​សហការី​បាន​មកដល់​

ចំណុច​ព្រែក​ពាមរ​ណ្តំ ដើម្បី​រួមសហការ​និង​ពិនិត្យ ជាមួយ​ក្រុម​អ្នកយកព័ត៌មាន​យើង និង​ក្រុម​ប្រជាពលរដ្ឋ​ដែល​មុជ​យក​សម្រាស់​នៅក្នុង​ព្រែក​ចំណុច​ពាមរ​ណ្តំ ក្នុង តំបន់​អភិរក្ស​អោយបាន​ឃើញជាក់ស្តែង​នឹង​ភ្នែក​។​ក្នុងពេល​នោះដែរ​អ្នក​មុជទឹក​បាន​មុជ យក​សម្រាស់​មួយចំនួន ទៀត​មក​បញ្ជាក់​ការពិត​ជូន​មន្ត្រី​ជំនាញ សមត្ថកិច្ច និង​អាជ្ញាធរ​ស្រុក​ដែល​បាន​ចុះមក​ពិនិត្យ​ក្នុង​រឿងនេះ ហើយ អស់លោក​ក៏បាន​ទទួលស្គាល់ថា ពិត​ជាមាន​បទល្មើស​ដា​ក់​សម្រាស់ និង​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក​នៅក្នុង​ចំណុច​ខាងលើនេះ​ពិតមែន​មិន​បដិសេធ​ទៀត​ទេ​។​សម្រាស់​ទាំងអស់​ដែល​រាវរក​ឃើញ​នេះ ត្រូវបាន​មន្ត្រី​ជំនាញ​ជលផល អោយ​ប្រជាពលរដ្ឋ​ដឹក​យកមក​ដាក់​នៅ​ទីទួល​វត្ត​កំពង់ព្រះ​គរ​គី​កាប់​ជា​កំណាត់​តូចៗ​បំផ្លាញចោល​។​​សកម្មភាព​គំរាម​ចាប់ខ្លួន​ក្រុម​ប្រជាពលរដ្ឋ​ស្មោះត្រង់​ជួយ​បង្ហាញ​បទល្មើស និង​ក្រុម​អ្នកសារព័ត៌មាន​យើង របស់លោក​ប្រធាន​សហគមន៍ និងលោក​មេឃុំ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៤​នេះ គឺជា​

ការគំរាមកំហែង​ទៅ លើ​ក្រុម​ប្រជាពលរដ្ឋ​ស្មោះត្រង់​ដែល​ស្ម័​គ​ចិត្ត​សហការ​បង្ហាញ​ការពិត និង​ជាការ​គំរាមកំហែង​មកលើ​សិទ្ធ​សេរីភាព មកលើ​ក្រុម​អ្នកសារព័ត៌មាន​យើង​ក្នុង​ការចុះ​យក​ព័ត៌មាន​ពិត បំបែកសំណុំរឿង​ក្នុង​ការដាក់​សម្រាស់ និង​កាប់​បំ ផ្លាញ​ព្រៃ​លិច​ទឹក​នៅក្នុង​តំបន់​អភិរក្ស​ឡូ​តិ៍​ស្តី​ពាក់​កន្ទេល​ខាងលើនេះ​។​​

ប្រជាពលរដ្ឋនៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ​និង​ក្រុម​អ្នកសារព័ត៌មាន​យើង សំណូមពរ​យ៉ាងទទូច​ដល់​ឯ​.​ឧ ណៅ ធួ​ក ប្រធាន​រដ្ឋបាល​ជលផល​,​ឯ​.​ឧ ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង សម្ថ​កិច្ច និង​មន្ត្រី​ជំនាញ ជួយ​ស្រាវជ្រាវ​វែកមុខ​និង​ចាប់ខ្លួន​ជនល្មើស​អោយបាន ដោយ​ពួកគេ​បានធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក និង​យក​សម្រាស់​មក​ដាក់​នៅក្នុង​តំបន់​អភិរក្ស​ខាងលើ​គឺជា​បទល្មើស​យ៉ាងធ្ងន់ធ្ងរ​មិនគួរ​អត់អោន​អោយ​ឡើយ​។​​នៅក្នុង​រឿង​បទល្មើស​ខាងលើនេះ ប្រជាពលរដ្ឋនៅក្នុង​ឃុំ​កំពង់ព្រះ​គរ​គី មាន​ការខឹង​យ៉ាងខ្លាំង​ផងដែរ​គឺ ស្នើសុំ​ថ្នាក់លើ​ដក​លោក ផាន់ ផល្លា ចេញពី​ប្រធាន​សហគមន៍​នេសាទ​ព្រោះថា​៖​កន្លងមក​ធ្លាប់​លោក​បាន​ទារ​យក ប្រាក់​ពី​ប្រជា​នេសាទ​ដាក់​របាំង​ក្នុង​រដូវ​បិត​នេសាទ​ពី​២​លាន​ទៅ​២​លាន​កន្លះ និង​ទារ​យកប្រាក់​ពី

​ការដាក់​សម្រាស់ ក្រៅ​តំបន់​អភិរក្ស​ក្នុងឆ្នាំនេះ​រហូតដល់​៥០​ម៉ឺន​រៀល​ក្នុង​សម្រាស់​មួយកន្លែងៗ ហើយ​គេ​បាន​ឃុបឃិត​ជាមួយ​ជន ល្មើស​ជា​សាច់ញាតិ​បងប្អូន អោយ​ដាក់​សម្រាស់​នៅក្នុង​តំបន់​អភិរក្ស​ថែមទៀត​ផង​។​ចំណែក​លោក គង់ គឹម​ហាក់ មេឃុំ​កំពង់ព្រះ​គរ​គី​វិញ ដែល​អសកម្ម​នឹង​ការងារ​បណ្តែតបណ្តោយ​អោយ​កើតមាន​បទល្មើស​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង តំបន់​អភិរក្ស​នៅក្នុង​មូលដ្ឋាន​ខ្លួន​ទទួល​ខុ​ត​ត្រូវ តើ​គួរ​ចាត់ការ​យ៉ាងណាដែរ ឬ​ទុ​អោយ​គាត់​ធ្វើ​បែប​តទៅទៀត​…!៕