ពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល “

0

កំពង់ធំ÷ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៣ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៤ ក្រោម ប្រធានបទ “ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល “ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។

ពិធីនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីមេបញ្ជាការរងខេត្ត នាយ. នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ អង្គភាពជំនាញ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ។  សមាសភាពចូលរួមចំនួន៨៥នាក់ (នារី១៥នាក់)

ក្នុងពិធីនេះលោកឧត្តមសេនីយ៍ត្រី បានធ្វើការសំណេះសំណាលដល់សមាជិក សមាជិការ នៃអង្គពិធី ដោយបញ្ជាក់ថា. ទិវាអន្តរជាតិនារី ៨មិនានេះ មិនមែននារីមានសិទ្ធិតែ១ថ្ងៃនេះទេ នេះគឺជាថ្ងៃរំលឹកខួបនៃការទៀមទាយកបានសិទ្ធិស្មើភាពរវាងបុរស និងស្ត្រី ដែលកាលពី១១៣ឆ្នាំមុនសិទ្ធិនារីមិនត្រូវបានគេឲ្យតម្លៃនិងគោរពឡើយ ទម្រាំទទួលបានសិទ្ធិនារីនេះថ្នាក់ដឹកនាំ អ្នកតស៊ូមតិស្រី្តនៅលើពិភពលោកបានធ្វើពលីកម្មយ៉ាងសកម្មខ្លាំងក្លាដើម្បីទទួលបានការគាំទ្រនៅទូទាំងពិភពលោក រហូតបានប្រសិទ្ធិនាមថា ” ស្រ្តីជាមាតានៃពិភពលោក ” ដោយកំណត់យកថ្ងៃទី៨មីនាជារៀងរាល់ឆ្នាំ ធ្វើជាថ្ងៃរំលឹកខួបអនស្សាវរីយ៍ ទិវានារីអន្តរជាតិ ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការក៏បានបន្តថា:ស្រ្តីគឺជាមាតាដៃមួយរយ ជាសសរស្ដម្ភមួយ និងដៃគូរអភិវឌ្ឍន៍សង្គមជាតិដ៏សំខាន់ដែលមិនអាចខ្វះបាន ។ លក្ខណ:ពិសេសដែលបុរសមិនអាចធ្វើបាន តែធម្មជាតិនារីអាចធ្វើបាននោះការពរពោះ រយ:ពេល៩ខែ១០ថ្ងៃក្នុងការផ្ដល់កំណើតដល់ទារក និងបំបៅដោះកូន ។ ហេតុនេះស្រ្តីមានតម្លៃថ្លៃថ្លាឧត្តុងឧត្តមមិនអាចកាត់ថ្លៃបានក្នុងសង្គមជាតិនិមួយៗ ពិសេសសង្គមជាតិខ្មែរ ធ្លាប់បានប្រសិទ្ធិនាមថា ” នារីរតន: ” ស្មើទៅដុំពេជ្រ ។

-លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការក៏បានសង្កត់ធ្ងន់ថា: ជាពិសេសក្រុមការងារយេនឌ័រកងរាជអាវុធហត្ថនារី ត្រូវខិតខំយកចិត្តទុកដាក់លើកកំពស់ការងារយែនឌ័រ លើកតម្លៃស្រ្តី លើកទឹកចិត្តផ្ដល់ឪកាសការងារ ជុំរុញការអប់រំបណ្តុះបណ្ដាលជំនាញវិជ្ជាជីវ: បណ្ដុះគំនឹតបញ្ញាស្មារតីក្លាហាន មានឆន្ទ:ក្នុងការការពារសុខសន្តិភាព ចូលរួមកសាងសង្គមជាតិក្រោមម្លប់សន្តិភាព និងផ្តល់តួនាទីសំខាន់ៗ ផ្តល់ឋានន្តរសក្តិឲ្យបានសមស្រប តាមការខិតខំប្រឹងប្រែងរបស់ពួកគាត់ ។

គួរបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការក៏បានប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ជាបាច់ផ្កា ហូលបារាំងចំនួន១៥ក្បិន និងថវិកា ១,៥០០,០០០៛ ផងដែរ ជូនដល់អាវុធហត្ថនារីចំនួន១៥នាក់ នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ។