កិច្ចប្រជុំសាមញ្ញ លើកទី៥៨ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៣

0

ខេត្តកំពត: នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅសាលសន្និសីទបូកគោ នៃសាលាខេត្តកំពត មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត។

ចំណែកគណ:អភិបាលខេត្ត បានដឹកនាំដោយលោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណ:អភិបាលខេត្តកំពត និងមានការអញ្ជើញចូលរួម ពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាពចំណុះនៃរដ្ឋបាលខេត្តកំពត។

ក្នុងកិច្ចប្រជុំព្រឹកនេះ ដើម្បីពិនិត្យអនុម័តលើ, ទី១-ពិនិត្យនិងអនុម័ត លើរបៀបវារ: នៃកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាខេត្ត។
២,ពិនិត្យនិងអនុម័ត លើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខេត្ត។
៣,ពិនិត្យនិងអនុម័តលើរបាយការណ៍ប្រចាំខែកុម្ភ:ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
៤,ពិនិត្យ និងអនុម័ត លើការបិទបញ្ជី ចំណូលចំណាយថវិកា និងរបាយការណ៍បូកសរុប ការអនុវត្តចំណូលចំណាយ ថវិកា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។
៥,ពិនិត្យនិងអនុម័ត លើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួល និងរៀបចំឡើងវិញនូវសមាសភាព គណ:កម្មការរៀបចំគម្រោងខេត្ត។
៦,សេចក្តីផ្សេងៗ ៕ សេង ណារិទ្ធ