ប្រជាពលរដ្ឋនេសាទលក្ខណៈគ្រួសារគ្មានសិទ្ធចូលនេសាទត្រីក្នុងចំណុច ស្រោងឆ្កែង ល្ហាលកក់ ជ្រោយសខ្វែងទាល់ ដូចក្រុមអ្នកនេសាទខុសច្បាប់សង្ស័យជំនាញពាក់ព័ន្ធបានផល

0

ដោយ អ៊ុក ផ្លុង
សៀមរាប៖ ប្រជានេសាទជាច្រើននាក់ បានឲ្យអ្នកសារព័ត៌មាន ជួយផ្ដល់ដំណឹងដល់មន្ត្រីជំនាញជលផល និង មន្ត្រីជំនាញពាក់ព័ន្ធ ដែលមានតួនាទីទប់ស្កាត់ និង បង្ក្រាប បទល្មើសនេសាទ ដើម្បីពិនិត្យមើល អ្នកនេសាទដាក់ សាច់ប សាច់ណរ និង រ៉ាវ នៅចំណុច ស្រោងឆ្កែង,ល្ហាលកក់,ជ្រោយស និងខ្វែងទាល់ ស្ថិតក្នុងឃុំ កំពង់ឃ្លាំង ស្រុក សូទ្រនិគម ខេត្តសៀមរាប មេត្តាបង្ក្រាប់អ្នកនេសាទខុសច្បាប់ ចំណុចខាងលើនេះ ផ្តល់សិទ្ធិ ឱ្យពួកគាត់បាននេសាទលក្ខណៈ គ្រួសារចំណុចខាងលើនេះផង។
ដោយពួកគាត់អះអាងថា មានមួលហេតុ បី ដែលពួកគាត់សុំបែបនេះ។១ ក្រុមអ្នកនេសាទនៅចំណុចខាងលើនោះបានដាក់ របាំងបន្តគ្នាតាមមាត់ព្រែករាប់ រយគឺឡូម៉ែត្រធ្វើ ឱ្យស្ទះចរាចរណ៍ត្រីងាយនឹងផុតពូជ
២ ម្ចាស់ ប ណរ រ៉ាវ កាងកន្លែងនោះ មិនអនុញ្ញាតឱ្យពួកគាត់ ចូលរាយមោង ចងសន្ទូច ដាក់ ទ្រូនៅកន្លែងទាំងនោះ។ ៣ កន្លែងនោះជាព្រែករាស្ត្រ ពួកគាត់ត្រូវតែមានសិទ្ធិនេសាទមិនគួរម្ចាស់ ប ណរ រ៉ាវ ខាងលើនេះដេញពួកគាត់មិនឱ្យរកត្រីទីនេះទាល់តែសោះ។
អ្នកសារព័ត៌មានយើងបានចុះទៅទីតាំងផ្ទាល់ឃើញថា ពិតជាមាន ដាក់របាំងតគ្នាវែងរាប់រយគីឡូម៉ែត្រ ដូចអ្វីដែលពួកគាត់អះអាងពិតប្រាកដមែន។ ក្រុមអ្នកដាក់ ប ម្នាក់ឈ្មោះ ខឿន បច្ចុប្បន្ន រស់នៅភូមិ ព្រែកស្រមោច ឃុំ កំពង់ឃ្លាំង ដែលមានម្ដាយឈ្មោះ យេន ឪពុកឈ្មោះ ពិជ្រ ថាលោក ហើយ និង អ្នកនេសាទផ្សេងៗទៀតបានបង់លុយ ឱ្យ បរិស្ថានកំពង់ឃ្លាំងអស់ហើយ។ ទាក់ទងទៅនឹងករណីខាងលើនេះ លោក លុច ស៊ី ណុក ប្រធានបរិស្ថានកំពង់ឃ្លាំង ស្នាក់ការព្រែកស្រមោច បានបដិសេធចំពោះការចោទប្រកាន់របស់លោក ខឿន ដែលថាអ្នកនេសាទនៅព្រែកនោះសុទ្ធតែបានសូកប៉ាន់លុយឱ្យបរិស្ថានអស់ហើយនោះគឺជារឿងមិនពិត។ លោកបន្តទៀតថាលោកមិនដែល ស្គាល់ ឈ្មោះ ខឿន ហើយក៏មិនបានស្គាល់កន្លែងទាំងនោះព្រមទាំងមិនដែលបានទទួលប្រាក់សំណូកដែល។ លោក សុខ សុង នាយសង្កាត់ រដ្ឋបាលជលផល កំពង់ឃ្លាំង អ្នកសារព័ត៌មានទូរស័ព្ទដើម្បីបកស្រាយរឿងនេះ ទូរស័ព្ទជាច្រើនដងប៉ុន្តែទាក់ទងមិនបានអ្នកសារព័មាន បានផ្ញើសារតាមប្រព័ន្ធ Telegram ប៉ុន្តែលោកមិនព្រមចូលមើល។
ជាចុងក្រោយប្រជាពលរដ្ឋ សូមសំណូមពរ ដល់លោក ទៀ គឹម សុទ្ធ ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ព្រទាំង លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមមេត្តាធ្វើយ៉ាងណាបញ្ឈប់ ទម្លាប់អ្នកនេសាទខុសច្បាប់ដែល បានប្រើប្រាស់របាំងអួនក្រឡាញឹក ដាក់បន្តគ្នារាប់គីឡូម៉ែត្រតាមមាត់ព្រែក និងធ្វើយ៉ាងផ្ដល់សិទ្ធិឱ្យពួកគាត់បាននេសាទលក្ខណៈគ្រួសារនៅព្រែកនេះ ផង។ ពួកគាត់បន្តថាឆ្នាំ នេះ ឃើញរុះរើរបាំងខ្លះហើយ ប៉ុន្តែអ្នកខ្លះមិនទាន់រុះ រើនៅឡើយទេ ៕