ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង កងរាជវុធហត្ថខណ្ឌចំការមនដឹកនាំដោយព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញចុះបង្ក្រាប់អ្នកប្រើប្រាសនិងចែកចាយគ្រឿងញៀនក្នុងផ្ទះសំណាក់យីហោភ្នំមាស ដោយសមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យ៨នាក់ក្នុងនោះមានស្រីម្នាក់និងដកហូតបានថ្នាំញៀនមួយចំនួនធំរួមទាំងសំភារៈប្រើប្រាស់រួមជាមួយម៉ូតូចំនួន៧គ្រឿង កាលពីវេលាម៉ោង ៧ និង១០យប់ថ្ងៃទី ៥ ខែមិនាឆ្នាំ ២០១៤ នៅតាមបណ្ដោយផ្ទះលេខ២០២ ផ្លូវលេខ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន ។
ចំពោះជនសង្ស័យទាំង៨នាក់ដែលត្រួវឃាត់ខាងលើនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណពួកគេនៅឡើយទេ ចំណែកថៅកែផ្ទះសំណាក់ឈ្មោះគុង សេង ភេទប្រុស អាយុ៥៤ឆ្នាំ។ សមត្ថកិច្ចកងរាជអាវុធហត្ថមានបញ្ជាក់ថា ដំបូងឡើយ ប៉េអឹមខណ្ឌចំការមន ដឹកនាំដោយលោកឃួន សំអុល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌចំការមនបានធ្វើការស្រាវជ្រាវ ចូល ឆែកឆេរក្នុងផ្ទះសំណាក់យីហោភ្នំមាស ក៏ប្រទះឃើញក្រុមយុវវ័យកំពុងតែពួកសំងំក្នុងបន្ទប់ផ្ទះសំណាក់ភ្នំមាស ប្រើប្រាស់ថ្នាំ ញៀនជាច្រើននាក់។
ដូច្នេះលោកឃួនសំអុលបានសម្រេចសុំសហការជាមួយមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងសុំ ការអនុញ្ញាតិ្តពីព្រះរាជអាជ្ងាររង អមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់វិធានការឃាត់ខ្លួនជនប្រើប្រាស់ថ្នាំញៀន ទាំង៨ នាក់ខាងលើ។ ដោយមានការឯកភាពពីព្រះរាជអាជ្ងាររងកម្លាំងកងរាជអាវុធហត្ថសម្រាច់កសាងសំណុំរឿងឃាត់ខ្លួនជនសង្ស័យទាំង៨ នាក់ ក្នុងនោះមានស្រីម្នាក់ និងដកហូតថ្នាំញៀនមួយចំនួនធំរួមជាមួយនឹងសម្ភារះប្រើប្រាស់ថ្នាំញៀនជាច្រើន និងម៉ូតូចំនួន ៧គ្រឿងយកទៅកាន់ទីស្នាក់ការកងរាជអាវុធហត្ថរាជធានីភ្នំពេញផ្នែកស្រាវជ្រាវប្រឆាំងបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញ ។
ក្រោយពីការឆែកឆេរនិង ឃាត់ខ្លួនជនសង្ស័យទាំង៨នាក់នេះសមត្ថកិច្ចលួចបង្ហើបឲ្យដឹងថា ទីតាំងផ្ទះសំណាក់ខាងលើ នេះគឺជាទីតាំងមួយដ៏សំខាន់សម្រាប់យុវវ័យចូលទៅសេព និងប្រើប្រាស់គ្រឿងញៀន ប៉ុន្តែសមត្ថកិច្ចមិនហានចូលបង្ក្រាប ឡើយព្រោះថៅកែផ្ទះសំណាក់នេះមានឋានៈ បុណ្យសក្តិ និងខ្នងក្រាស់។
ប៉ុន្តែម្តងនេះគេសង្គេតឃើញមានព្រះរាជអាជ្ងារ អមសាលាដំបូង និងលោកអភិបាលខណ្ឌចំការមននិងអាជ្ងាធរមូលដ្ឋានជាច្រើនទៀតចុះមកដល់ទីតាំងកើតហេតុ ឃើញជាក់ ស្តែងថា ជាកន្លែងទុកឲ្យយុវវ័យចូលប្រើប្រាស់ថ្នាំញៀន ត្រូវបិទផ្ទះសំណាក់ភ្នំមាសនេះ តើបិទក្នុងរយះពេលមួយសប្តាស៍ ឫ ក៏បិទរហូត៕